វគ្គ​បណ្តុះបណ្តាល​ពី​ឱកាស​វិនិយោគ​ ​និង​ដំណោះស្រាយ​លើ​ការទិញ​លក់​អចលនទ្រព្យ​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

ភ្នំពេញ​៖​ ​វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ​ ​ដោយ​ផ្តោត​លើ​ឱកាស​វិនិយោគ​ដើម្បី​ទទួល​បានផល​ចំណេញ​ពី​ ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​និង​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​ហើយ​ ​នៅក្នុង​មជ្ឈមណ្ឌល​នៃ​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន​ ​(​CJCC​)​ ​។​

​វាគ្មិន​ជំនាញ​បី​រូប​នឹង​បង្ហាញ​បទពិសោធន៍​ពី​ភាព​ជោគជ័យ​ ​និង​ឱកាស​ស្វែងរក​ផល​ចំណេញ​ពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​និង​មូលដ្ឋាន​នៃ​ការសិក្សា​លើ​ព័ត៌មាន​ជាក់លាក់​មុន​សម្រេចចិត្ត​វិនិយោគ​ ​នឹង​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ពិសេស​ ​និង​មិនធ្លាប់​មាន​ពីមុន​មក​ ​គឺ​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Mekong​ ​និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ ​គៀម​ ​សៀ​ក​ឡុង​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Dream​ ​Property​ ​និង​លោក​ ​យិន​ ​លាង​គង់​ ​អគ្គនាយក​គេហទំព័រ​ ​Propertyarea.asia​ ​និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​។​

លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Mekong​ ​និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​

អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ​ ​Properyarea.asia​ ​លោក​ ​យិន​ ​លាង​គង់​ ​បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី១៥​ ​កុម្ភៈ​នេះ​ថា​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ពិតជា​មាន​សារៈសំខាន់​ ​ដែល​ផ្តល់​ឲ្យ​អ្នក​សិក្សា​ទទួល​បាន​ចំណេះដឹង​ ​ជា​មូលដ្ឋាន​ទាក់ទង​នឹង​វិស័យ​អចល​ទ្រព្យ​ ​ទាក់ទង​ដំណើរ​វិវត្តន៍​ក្នុង​វិស័យ​នេះ​ ​ទាក់ទង​នឹង​ការ​វិនិយោគ​ដើម្បី​បញ្ចៀស​ហានិភ័យ​ ​ពិសេស​ការស្វែងរក​មូល​ដ្ឋាន​ព៌​ត​មាន​ជាក់លាក់​ ​មុន​សម្រេចចិត្ត​វិនិយោគ​។​

អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ​ ​Properyarea.asia​ ​លោក​ ​យិន​ ​លាង​គង់

​លោក​បន្ត​ថា​ ​“​មូលដ្ឋាន​ព័ត៌មាន​ច្បាស់លាស់​ ​និង​ជាក់លាក់​មាន​សារៈសំខាន់​ណាស់​ ​ដើម្បី​អ្នក​វិនិយោគ​អាំ​ចប្រើ​ប្រាស់​ក្នុង​ការពិចារណា​ ​មុន​សម្រេចចិត្ត​វិនិយោគ​ ​ដើម្បី​បញ្ចៀស​ហានិភ័យ​លើ​ការ​វិនិយោគ​របស់​ខ្លួន​”​។​ ​លោក​បន្ត​ថា​ ​“​ព័ត៌មាន​ជា​មូលដ្ឋាន​ដ៏​សំខាន់​ ​និង​មិន​អាច​ខ្វះ​បាន​ ​ហេតុនេះ​ការវិភាគ​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ​ ​និង​ស៊ីជម្រៅ​ ​ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​ការសម្រេច​ចិត្ត​វិនិយោគ​ ​ពិតជា​មានតម្លៃ​មិន​អាច​ខ្វះ​បាន​សំរាប់​អ្នក​វិនិយោគ​នានា​”​។​

​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Dream​ ​Property​ ​លោក​ ​គៀម​ ​សៀ​ក​ឡុង​ ​ដែល​ជា​ក្រុមហ៊ុន​មួយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​នេះ​ ​និង​បាន​ជាប់​ជា​ក្រុមហ៊ុន​ទី១ដែល​លក់​អចលនទ្រព្យ​បាន​ច្រើនជាង​គេ​ ​កាលពី​ឆ្នាំមុន​ក្នុងចំណោម​ក្រុមហ៊ុន​ជាស​មា​ ​ជិ​ក​គ្រួសារ​ ​Century21​ ​Family​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​លំហូរ​សាច់ប្រាក់​ ​និង​ការពិនិត្យ​លើក​ត្តា​ភូមិ​សាស្រ្ត​អចលនទ្រព្យ​ ​និង​ព៌​ត​មាន​ពាក់​ព័ន្​ឋ​ពិតជា​មាន​សារៈសំខាន់​ ​ដើម្បីឲ្យ​ការ​វិនិយោគ​ទទួល​បាន​ជោគជ័យ​។​

លោក គៀម​ ​សៀ​ក​ឡុង​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Century21​ ​Dream​ ​Property

​លោក​បន្ត​ថា​ ​“​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ខ្ញុំ​នឹង​បង្ហាញ​ពី​បទពិសោធន៍​នៃ​ការ​បរាជ័យ​ ​និង​ភាព​ជោគជ័យ​ ​ដើម្បីឲ្យ​អ្នក​សិក្សា​ស្វែងយល់​ ​និង​ធ្វើជា​មូលដ្ឋាន​ក្នុង​ការសម្រេច​ចិត្ត​វិនិយោគ​ក្នុង​វិស័យ​នេះ​ ​ដើម្បី​ឈាន​ទៅ​ទទួល​បាន​ជោគជ័យ​”​។​ ​លោក​បន្ត​ថា​ ​“​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​មាន​ច្រើន​ ​ប៉ុន្តែ​មិន​ប្រាកដ​ជោគជ័យ​នោះ​ទេ​ ​ហេតុនេះ​ភាព​ជោគ​ ​ជ័យ​នឹង​អាស្រ័យ​លើក​ត្តា​ជាច្រើន​ ​ដែល​ខ្ញុំ​នឹង​ធ្វើ​បទ​បង្ហាញ​ពី​បញ្ហា​នេះ​”​។​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century21​ ​Mekong​ ​លោក​ច្រឹក​ ​សុ​ខ​នី​ម​បាន​ថ្លែង​ថា​ ​តាមរយៈ​វគ្គ​បំពាក់បំប៉ន​នេះ​ ​អ្វី​សំខាន់​ដែល​លោក​នឹង​លើកយក​មក​បង្ហាញ​ ​គឺ​ដំណើរ​វិវត្តន៍​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ ​ទិដ្ឋភាព​ទូទៅ​ក្នុង​វិស័យ​នេះ​ ​និ​ឱកាស​វិនិយោគ​បែប​ណា​ដើម្បី​ទទួល​បានផល​ចំណេញ​ ​និង​គួរ​វិនិយោគ​នៅ​ទីតាំង​ណា​ដែល​មាន​សក្តា​នុ​ពល​ ​ក្នុង​ការ​ទទួល​បាន​ប្រាក់​ចំ​​ណេញ​។​

​លោក​បន្ត​ថា​ ​“​ជាមួយគ្នា​នេះ​ ​ខ្ញុំ​នឹង​លើកយក​យន្តការ​បែប​ណា​ដើម្បី​វិនិយោគ​កុំ​ឲ្យ​ខាត​ ​និង​ប្រសិនជា​អចលនទ្រព្យ​ជាប់​គាំង​ ​តើ​គួរ​មាន​ច្រកចេញ​បែប​ណា​ ​និង​គួរ​ធ្វើការ​ជាមួយ​អ្នកណា​ ​ដើម្បី​ទទួល​បាន​ឱកាស​ចំណេញ​ ​និង​មិន​ធ្វើការ​វិនិយោគ​បែប​ផ្សងព្រេង​”​។​លោក​បន្ត​ថា​ ​“​តើ​ការ​វិនិយោគ​គួរ​មាន​បណ្តាញ​ការងារ​បែប​ណា​ ​និង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានការ​ស្ទះ​លំហូរ​សាច់ប្រាក់​សុទ្ឋ​តែ​មាន​សារៈសំខាន់​ ​ដែល​លោក​នឹង​បង្ហាញ​និង​ផ្តល់​ដល់​អ្នកចូលរួម​”​។​

​អ្នកមាន​បំណង​ចូលរួម​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ​ ​០៨៩​ ​៨៩៤​ ​៤៤៩​,​ ​០១៦​ ​៥២៩​ ​៩៩៥​ ​និង​លេខទូរស័ព្ទ០១៦​ ​៨៨៨​ ​២៤៨​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here