តែម សុខុម
ហាណូយ: ក្រសួងផែនការ និងវិនិយោគបានដាក់ជូននាយករដ្ឋមន្ត្រីវៀតណាម នូវសំណើគម្រោងសាងសង់កាស៊ីណូ សណ្ឋាគារ និងរីហ្សតមួយដែលមានតម្លៃ២,១៨ពាន់លានដុល្លារអាមេរិក ក្នុងខេត្តភាគខាងជើងក្វាងនិញ (Quang Ninh) ប្រទេសវៀតណាម។
គណៈកម្មាធិការប្រជាជននៃខេត្តក្វាងនិញ បានស្នើសាងសង់កាស៊ីណូ សណ្ឋាគារ និងរីហ្សតលើទីតាំងមួយដែលមានផ្ទៃដី២៤៥ហិកតាស្ថិតក្នុងភូមិវ៉ានយេន (Van Yen) ស្រុកវ៉ានដុង (Van Dong) ខេត្តក្វាងនិញ។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា។
គម្រោងដែលមានទុនវិនិយោគដំបូងចំនួន២,១៨ពាន់លានដុល្លារអាមេរិក នេះត្រូវបានរំពឹងថានឹងសាងសង់បញ្ចប់ជាស្ថាពរក្នុងត្រីមាសទី៣ ឆ្នាំ២០៣២។






