មន្រ្តី​ជាន់​ខ្ពស់​ពាណិជ្ជកម្ម​ចូលរួម​ពិភាក្សា​អន្តរជាតិ​ស្តីពី​ “តំបន់​សេដ្ឋកិច្ច​ពិសេស”​ ក្នុង​វេទិកា​អន្តរជាតិ​លើក​ទី៤​នៅ​រុស្ស៊ី​

ចែករំលែក

ដោយៈ ចំណាន

   រុស្ស៊ីៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៊ុន ចន្ធី បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាអន្តរជាតិស្តីពី “តំបន់សេដ្ឋកិច្ចពិសេស” ក្នុងវេទិកាអន្តរជាតិលើកទី៤ នៅតំបន់សេដ្ឋកិច្ចពិសេស Technopolis Moscow សហព័ន្ធរុស្ស៊ី។

វេទិកានេះ មានវត្តមានចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នទទួលបន្ទុកសម្របសម្រួល តំបន់សេដ្ឋកិច្ចពិសេសនៃប្រទេសចិន មីយ៉ាន់ម៉ា និងម៉ាហ្កាដាស្កា ព្រមទាំងតំណាងក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី និងសមាគមសួនបច្ចេកវិទ្យា និងតំបន់សេដ្ឋកិច្ចពិសេសរុស្ស៊ី។

កិច្ចពិភាក្សាបានផ្តោតលើឧត្តមានុវត្តន៍ នៃប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេស យន្តការជំរុញកិច្ចសហប្រតិបត្តិការ រវាងបណ្តាវិនិយោគិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃប្រទេសដៃគូ តាមរយៈយន្តការចងក្រងព័ត៌មាន គោលនយោបាយ និងការលើកទឹកចិត្តវិនិយោគ ដើម្បីជំរុញការតភ្ជាប់ជាក់ស្តែងរវាងធុរកិច្ច និងធុរកិច្ច (B2B) ទៅវិញទៅមក។

ជាមួយគ្នានេះ កិច្ចពិភាក្សាក៏បានផ្តោត ទៅលើការធ្វើសមាហរណកម្មគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងការចាប់យកនិន្នាការថ្មី នៃប្រព័ន្ធសេដ្ឋកិច្ចចក្រា និងបច្ចេកវិទ្យាបៃតង ក្នុងការជំរុញភាពប្រកួតប្រជែង និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

វេទិកានេះ បានប្រព្រឹត្តទៅរយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយមានកម្មវិធីដំណើរទស្សនកិច្ចទៅបណ្តាក្រុមហ៊ុន និងរោងចក្រនានានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឧស្សាហកម្មម៉ូស្គូ Technopolis Moscow ដើម្បីបង្ហាញពីប្រតិបត្តិការ និងឧត្តមានុវត្តន៍ធុរកិច្ច និងវិនិយោគក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស កម្មវិធីប្រគល់ពានរង្វាន់ដល់តំបន់សេដ្ឋកិច្ចឆ្នើម និងកិច្ចជំនួបធុរកិច្ចផងដែរ៕

His Excellency BUN Chanthy, Secretary of State of the Ministry of Commerce, Participated as a Speaker in the International Congress on Special Economic Zones at the 4th International SEZ Forum in Moscow, Russian Federation … (Moscow, Russian Federation): On the morning of Thursday, 22 October 2026, His Excellency BUN Chanthy, Secretary of State of the Ministry of Commerce, participated as a speaker in the international congress on “Special Economic Zones” at the 4th International Forum on Special Economic Zones, held at Technopolis Moscow. The session was attended by representatives of ministries responsible for coordinating special economic zones in China, Myanmar, and Madagascar, as well as representatives of the Ministry of Economic Development of the Russian Federation and the Association of Clusters, Technology Parks and Special Economic Zones of Russia.

The discussion focused on best practices in SEZ operations, as well as mechanisms for promoting business-to-business (B2B) cooperation among investors in SEZs across partner countries through the exchange of information on policies and investment incentives. The panel also addressed the integration of environmental, social, and governance (ESG) principles and the adoption of circular economy models and green technologies to enhance the competitiveness and attractiveness of SEZs.

The Forum took place over three days, from 20 to 22 October 2026. The programme included site visits to companies and factories within Technopolis Moscow to showcase SEZ operations and business best practices, an awards ceremony recognizing outstanding special economic zones, and business networking sessions.

 


ចែករំលែក