អាមេរិក នឹងបន្តផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគគិនអាមេរិក ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត

0

នៅព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៣, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុ ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ទទួលជួបពិភាក្សាការងារជាមួយ វាមួយឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំ ព្រះរាជាណាចក្រកម្ពុជា | ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំងពីរ កម្ពុជា អាមេរិក ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងក្រុមបេសកកម្ម ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរ ទាំងក្នុងវិស័យសាធារណៈ និងឯកជន និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ជាក់ស្តែង, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានជំរាបជូនអំពីគោលនយោបាយ ផែនការសកម្មភាព និងកម្មវិធីអនុវត្តជាអាទិភាព របស់កម្ពុជា ដែលមាន សម្តេចធិបតី ជាប្រមុខដឹកនាំក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាល ។ ដើម្បីបន្ត សម្របសម្រួលទាក់ទាញវិនិយោគអាម៉េរិកបន្ថែមទៀត, កិច្ចពិភាក្សាបានផ្តោតលើការអនុវត្តគម្រោង រវាងរដ្ឋ និងឯកជន, កសិកម្ម, ទេសចរណ៍, អប់រំ, ពន្ធដារ, និងការប្រឆាំងការជួញដូរមនុស្ស ជាដើម ។ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងបានកត់សម្គាល់ថា សហរដ្ឋអាម៉េរិក បានពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើនរួមមាន÷ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល និង កសិកម្ម ក៏ដូចជាគាំទ្រដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីដែលបានរួមចំណែកក្នុងការរក្សាស្ថិរភាពនិងវិបុលភាព សេដ្ឋកិច្ចកម្ពុជា ជាមួយតំបន់ និងពិភពលោក ។ សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញធំមួយរបស់កម្ពុជា លើផលិតផលកម្ពុជាចម្បងៗ ដូចជា÷ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ជាដើម ។ អាមេរិក នឹងបន្តផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងទាក់ទាញធុរកិច្ចវិនិយោគគិនអាមេរិក ឲ្យមក វិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ ។ ជាមួយគ្នានេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កន្លងមក ។ សហអាមេរិក, តាមរយៈ CDC និង USAID, នៅតែបន្តគាំទ្រទៅលើវិស័យសុទ្ធាភិបាល និង សុខភាពសាធារណៈ ដើម្បីជួយកម្ពុជាក្នុងការទប់ទល់នឹងវិបត្តិជម្ងឺរាតត្បាតសកល ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវជំហរគាំទ្ររបស់កម្ពុជាអំពីកិច្ចសហ ប្រតិបត្តិការនៅក្នុងវិស័យអាទិភាពដែលទាក់ទាញវិនិយោគគិនពីអាមេរិកមកកម្ពុជាបន្ថែមទៀត ។

LEAVE A REPLY

Please enter your comment!
Please enter your name here