មហាសេដ្ឋីកម្ពុជាបង្ហើបជំនាញចំនួន១៣ ដើម្បីអភិវឌ្ឍន៍ខ្លួនទៅរកភាពរីកចម្រើន

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មហាសេដ្ឋីកម្ពុជា អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនRoyal Groupបានបង្ហើបពីជំនាញសំខាន់ៗចំនួន១៣ ដែលគួរសិក្សា​និងអនុវត្តន៍ ដើម្បីជីវិតឈានឡើង។

ជំនាញទាំងនោះរួមមាន ទី១ ជំនាញអាន យល់ដឹង និង ចាំបានរហ័ស ទី២ ជំនាញបង្ហាញពីគំនិត និង អារម្មណ៍របស់អ្នក ទី៣ ជំនាញយល់ចិត្ត អារម្មណ៍ ឬ បញ្ហារបស់អ្នកដទៃ ទី៤ ជំនាញធ្វើការសម្រេចចិត្តផ្អែកលើការពិត ដោយមិនផ្អែកលើអារម្មណ៍ ទី៥ ជំនាញរក្សាភាពជាប់លាប់ មិនផ្លាស់ប្តូរ ទី៦ ជំនាញប្រើពាក្យពេចន៍បញ្ចុះបញ្ចូលឲ្យធ្វើតាម ទី៧ ជំនាញក្នុងការសុំជំនួយនៅពេលចាំបាច់ ។

ទី៨ ជំនាញក្នុងការបំបែកភារកិច្ច ទៅជាសកម្មភាពផ្សេងៗដែលអាចគ្រប់គ្រងបាន ទី៩ ជំនាញនិយាយដោយមានទំនុកចិត្តខ្ពស់នៅចំពោះមុខហ្វូងមនុស្សច្រើន ទី១០ ជំនាញរក្សាស្មារតីតស៊ូមោះមុត ទោះប្រឈមមុខនឹងបរាជ័យក៏ដោយ ទី១១ ជំនាញវិនិយោគដោយប្រើប្រាជ្ញា ទី១២. ជំនាញគ្រប់គ្រងការគិតរបស់អ្នក  និងទី១៣ ជំនាញលើការចរចាប្រកបដោយប្រសិទ្ធភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here