តើគំរោងព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី និងខេត្តបាត់ដំបងកំពុងវិវត្តន៍បែបណា?

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ គំរោងវិនិយោគព្រលានយន្តហោះ ខេត្តបាត់ដំបង និងមណ្ឌលគិរី បាននិងកំពុងស្ថិតក្នុងស្ថានភាពបែបណា ខណៈអ្នកវិនិយោគចិនបានដកខ្លួនចេញ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកា​សចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹង ​តាមបណ្តាញតេឡេក្រាម កាលពីសប្តាហ៍មុនថា គំរោងព្រលាននេះ កំពុងមានសភាពស្ងប់ស្ងាត់ មិនទាន់មានអ្នកវិនិយោគណាម្នាក់ ចូលមកចែចូវនៅឡើយទេ។

លោកបន្តថា “តាំងពីវិបត្តិកូវីដ១៩មក អ្វីៗមានដំណើរការយឺតៗ ដែលធ្វើឲ្យអ្នកវិនិយោគអន្តរជាតិធំៗ មិនទាន់សម្រេចចិត្តបោះទុនវិនិយោគ”។លោកបន្តថា “ ផលចំណេញពីការវិនិយោគ ក៏ជាចំណុចមួ​យ ដែលអ្នកវិនិយោគមិនទាន់សម្រេចចិត្តនៅឡើយផងដែរ”។លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ការវិនិយោគលើព្រលានយន្តហោះនេះ មិនមែនគ្មានផលចំណេញទេ តែជាការចំណេញយឺត ដែលអាចធ្វើឲ្យអ្នកវិនិយោគមានភាពរារែកផងដែរ។

ក្រុមហ៊ុន China Power ដំបូងឡើយគ្រោងបោះទុន១០០លានដុល្លារ ដើម្បីវិនិយោគព្រលានយន្តហោះ ខេត្តមណ្ឌលគិរី។ យោងតាមផែនការមេរបស់ក្រសួងទេសចរណ៍ ឆ្នាំ២០២៣ ២០៣៨បានបង្ហាញពីគំរោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ឋទេស​ចរណ៍ជាច្រើននៅខេត្តមណ្ឌលគិរី ក្នុងនោះមានព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលអាចអនុញ្ញាត្តឲ្យយន្តហោះ ខ្នាតមធ្យមអាចចុះចតបានផងដែរ ប៉ុន្តែការមកដល់នៃវិបត្តិកូវីដ១៩ និងបញ្ហាសេដ្ឋកិច្ចសក​លបានធ្វើឲ្យក្រុមហ៊ុនChina Power សម្រេចដកខ្លួនចេញពីគំរោងនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here