សម្តេចធិបតីជួបក្រុមហ៊ុនជប៉ុនជាង៦០០ ដើម្បីទាក់ទាញការ វិនិយោគមកកាន់កម្ពុជា

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា​អញ្ជើញជួបជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុនជប៉ុនប្រមាណ៦០០ក្រុមហ៊ុន ដើម្បីទាញយកការបណ្តាក់ទុនវិនិយោគមកកម្ពុជា និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ។

សម្តេចធិបតី​បានលើកឡើកថា​ “ជារួមទាក់ម៉ូយតាំងពីចុះពីយន្តហោះ រហូតដល់ឡើងយន្តហោះវិញ”។សម្តេចបន្ថែមថា “និយាយជារួម យុទ្ធនាការទស្សនកិច្ច បេសសកម្ម ខ្ញុំនៅក្រៅប្រទេសទាំងអស់ គេហៅចំណុចជ្រុងមួយសំខាន់សេដ្ឋកិច្ច គឺដើរទាក់ម៉ូយ អ្នកខ្លះគេថាខ្ញុំអួតនោះអួត​ ថាអួតយ៉ាងម៉េច? ខ្ញុំគ្រាន់តែប្រាប់ទេតើ ដោយសារខ្ញុំជួបច្រើនមែន ជួបដើម្បីអ្វី? ដើម្បីផ្សព្វផ្សាយកម្ពុជា”។សម្តេចបានបន្ថែមថា អាហ្នឹងគេថា ដើរទាក់ម៉ូយ យើងមានផលិតផល យើងដាក់ក្នុងហោប៉ាវ តើនរណាមក? យើងត្រូវតែដើរជួបគេ ប្រាប់គេ! បងប្អូនមានផលិតផល ត្រូវតែដើរប្រាប់គេ។ ជួប១០០នាក់ គេទិញតែ១០នាក់ ក៏បាន១០ដែរ”។

ការថ្លែងនេះរបស់​សម្តេច​នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ក្នុងជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នាឱកាសដែលសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។សម្តេចធិបតី​អះអាងថា “ជាការទាក់ម៉ូយពីជប៉ុន មកវិនិយោគនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារដល់ពលរដ្ឋ”។សម្តេចបន្ថែមថា “ក្នុងនាមជានាយករដ្ឋមន្ត្រី បើខ្ញុំមិនទៅដើរជួប ទៅដើរផ្សព្វផ្សាយ ទៅដើរបញ្ជាក់ ទាំងអ្នកដែលមាន វិនិយោគនៅទីនោះ អំពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការជួយគាត់ឲ្យរីក និងការទាក់ទាញមកបន្ថែមទៀត ដើម្បីទៅវិនិយោគបង្កើតការងារ ឲ្យប្រជាពលរដ្ឋ តើចេញទេ?”។សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើងទៀតថា រយៈពេល៣ថ្ងៃ សម្ដេចត្រូវជួបជាង៦០០ក្រុមហ៊ុនជប៉ុន ក្នុងនោះថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនចំនួន១១បានជួបផ្ទាល់ ព្រោះមិនមានពេលវេលាគ្រប់គ្រាន់ជាមួយវេទិកា ហើយជិតចូលថ្ងៃ១៩នោះ គឺមាន៥០០ជាងក្រុមហ៊ុន៦០០ចូលរួមផ្ទាល់ ដូចវេទិកា និងបូកទាំងអ្នកអនឡាញ៣០០ជាង​ផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here