ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានថ្លែងថា ការអភិវឌ្ឍ ដែលបានផ្សារភ្ជាប់បរិស្ថានធម្មជាតិ និងសំណង់ បាននិងកំពុងធ្វើឲ្យការអភិវឌ្ឍរបស់យើងផ្តោតលើអតិថិជន ដែលស្រលាញ់បរិស្ថាន។
លោកបន្តថា ជាក់ស្តែងបុរីវិមានសំណាង ដែលមានផ្ទៃដីទំហំ ២៥ហិកតា យើងសង់ផ្ទះអាជីវកម្ម (Shophouse) តែ២០ផ្ទះប៉ុណ្ណោះ ហើយទុកសង់ Prince Villa, Queen Villa និង King Villa ចំនួន 425វីឡា បែរទៅសួនច្បារ7,000m2 និងព្រែកធម្មជាតិទទឹង40m និងទទឹង 20m ជាមួយបណ្តោយជាង1,000m ដែលស័ក្តិសមបំផុតសម្រាប់ លោកអ្នក ក្នុងសម័យអភិជនស្នាក់នៅ។
លោកឧកញ៉ាបានបន្តថា ការគិតគូដល់បរិស្ថាន និងផាសុខភាពរបស់អតិថិជន ជាគោលដៅចម្បងរបស់យើង ទើបក្រុមហ៊ុនមិនលុបព្រែក ប៉ុន្តែបានរក្សាទុក និងអភិរ័ក្សព្រែកធម្មជាតិសម្រាប់ការលំហែរ”។លោកឧកញ៉ាបន្តថា “ការរីកចម្រើនសេដ្ឋកិច្ចសង្គម បានធ្វើឲ្យចំនួនអ្នកមានកើនឡើង ហើយនិន្នាការនៃការអភិវឌ្ឍ និងចំណង់ចំណូលចិត្តរបស់អ្នកមាន បានងាកទៅរកភាគខាងជើង នៃរាជធានីភ្នំពេញ”។
ហេតុផលសំខាន់ៗគឺដោយសារតំបន់នេះ មានលក្ខណៈពិសេសមួយចំនួន ដូចជា ទី១ ជាតំបន់មានការអភិវឌ្ឍលឿន មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ទី២ មានមជ្ឈមណ្ឌលពាណិជ្ជកម្មព័ទ្ឋជុំវិញដូចជាផ្សារទំនើបAEON Mall2 , Makro, Global House, Chip Mong Sen Sok Mall ជាដើម ទី៣ ជាតំបន់មិនមានការបំពុលផ្សែងពីរោង ចក្រ សហគ្រាសនានា ទី៤ មានទីតាំងនៅជិតរមណីយដ្ឋានភ្នំប្រសិទ្ឋ និងភ្នំរាបជាដើម ទី៥ ក្រសួង មន្ទីរពាក់ព័ន្ឋរបស់រដ្ឋាភិបាលកាន់តែច្រើនបាននិងកំពុងឆ្ពោះមកកាន់តំបន់នេះកាន់តែច្រើន និងទី៦ មានហេដ្ឋារចនាសម្ព័ន្ឋខ្វាត់ខ្វែង និងងាយតភ្ជាប់ទៅកាន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុជាដើម៕