ហាងលក់ទំនិញ E-Mart24 របស់កូរ៉េ គ្រោងបើកសាខារបស់ខ្លួនឱ្យបាន១០០ទីតាំងនៅកម្ពុជា ត្រឹមឆ្នាំ២០២៨

0

ដោយ: គង់ លាងហួរ
សេអ៊ូល: ខ្សែសង្វាក់ហាងលក់ទំនិញ E-Mart24 របស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃសុក្រ ទី២២ ខែធ្នូនេះថា ខ្លួនគ្រោងបើកហាងឱ្យបាន១០០ទីតាំងនៅកម្ពុជា ត្រឹមឆ្នាំ២០២៨ ខណៈខ្សែសង្វាក់នេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយដៃគូក្នុងស្រុកដើម្បីវាយលុកចូលទៅក្នុងទីផ្សារកម្ពុជា។

E-Mart24 បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Saihan Partners ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនអាហារ និងភេសជ្ជៈ Saisons Brother Holdingរបស់កម្ពុជា និងក្រុមហ៊ុន Hanlim Architecture Group របស់ប្រទេសកូរ៉េ។
ក្រុមហ៊ុន Saihan Partners គ្រោងនឹងបើកហាង E-Mart24 ដំបូងគេបង្អស់ នៅឆមាសទីមួយនៃឆ្នាំក្រោយ និងពង្រីកការបើករហូតដល់១០០ហាងនៅត្រឹមឆ្នាំ២០២៨។ នេះបើយោងតាមក្រុមហ៊ុនកូរ៉េ។

ប្រទេសកម្ពុជាគឺជាប្រទេសទី៣ហើយ ដែលខ្សែសង្វាក់ហាងលក់ទំនិញ E-Mart24 កំពុងឈានជើងចូល បន្ទាប់ពីប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ បច្ចុប្បន្ននេះ E-Mart24 បានបើកដំណើរការហាងលក់ទំនិញចំនួន៤៦ទីតាំងនៅប្រទេសម៉ាឡេសុី និង៣ទីតាំងនៅប្រទេសសិង្ហបុរី។
មន្ត្រីក្រុមហ៊ុន E-Mart24 ប្រចាំនៅរដ្ឋធានីសេអ៊ូលបាន អះអាងថាយើងនឹងខិតខំប្រឹងប្រែង ដើម្បីបោះជំហានចូលក្នុងប្រទេសកម្ពុជាប្រកបដោយជោគជ័យ ខណៈយើងក៏កំពុងពិចារណាលើការចូលទៅក្នុងបណ្ដាប្រទេសផ្សេងទៀតផងដែរ ៕Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here