អ្នកជំនាញៈតម្លៃដីធ្លីនៅជាយរាជធានីអាចងើបឡើងថ្លៃ នៅឆ្នាំ២០២៤

0

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ ក្រុមអ្នកជំនាញបានលើកឡើងថា ទីផ្សារនិងតម្លៃដីធ្លីនឹងអាចងើបឡើងនៅឆ្នាំ២០២៤ សម្រាប់តំបន់មួយចំនួន ពិសេសនៅតំបន់ជាយរាជធានីភ្នំពេញ។

អគ្គនាយិកាក្រុមហ៊ុនAmatak Property Services, Co, Ltdលោកស្រីតាំង ហួរ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការងើបឡើងនៃវិស័យអចលនទ្រព្យ នឹងមានសញ្ញាល្អ ជាអ្វីដែលអ្នកជំនាញនានាមានសុទិដ្ឋិនិយម ដោយសារបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនានា នឹងបញ្ចេញឥណទាន សម្រាប់វិស័យនេះនៅឆ្នាំ២០២៤ខាងមុខ។លោកស្រីបន្តថា “តម្លៃដីធ្លីអាចងើបឡើង នៅតំបន់ជាយរាជធានីភ្នំពេញ ប៉ុន្តែការងើបឡើងមិនខ្ពស់នោះទេ”។ លោកស្រីបន្តថា “ការរីកចម្រើនលើមូលដ្ឋា្ននសេដ្ឋកិច្ច កំនើនប្រជាសាស្រ្ត និងជម្រុញទីផ្សា​រដីធ្លីឲ្យមានការដោះដូរច្រើនជាងមុន”។

ការរីកចម្រើនតំបន់ជាយរា​ធានីភ្នំពេញ ដោយសារកត្តាជាសត្យានុម័តមួយចំនួនដូចជា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល កំណើនសេដ្ឋកិច្ច ការពង្រីកទីក្រុង ការកើនឡើងនូវកត្តាប្រជា​សាស្រ្ត និងឱកាសនៃការធ្វើពាណិជ្ជកម្មកាន់តែប្រសើរ។ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងប្រធានក្រុមហ៊ុនអចលនទ្រព្យCPLបានលើកឡើងស្រដៀងគ្នាថា តម្លៃដីធ្លីមិនហក់ឡើងខ្ពស់នោះទេ ប៉ុន្តែវាពិតជាមានការប្រែប្រួលខ្លះ នៅឆ្នាំ២០២៤ខាងមុខ សម្រាប់តំបន់មួយចំ​នួន ដោយតម្លៃអាចនឹងងើបឡើងបណ្តើរៗ។លោកឧកញ៉ាបានបន្តថា “ការបញ្ចេញឥណទានពីស្ថាប័នធនា​គារ និងមីក្រូហិរញ្ញវត្ថុនានា នឹងជួយដល់វិស័យនេះ ព្រោះស្ថានភាពនេះ វាប្រៀបដូចជាការផ្តល់ទឹក ឲ្យមនុស្សស្រេកទឹកបានផឹកចឹង”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here