ការស្ទង់មតិថ្មី: ក្រុមហ៊ុន១ក្នុងចំណោមក្រុមហ៊ុនបរទេសចំនួន៨ គ្រោងពង្រីកអាជីវកម្មបន្ថែមទៀតនៅកម្ពុជា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីមួយ របស់ធនាគារ HSBC Commercial Bankingបានបង្ហាញថា ក្រុមហ៊ុនអន្តរជាតិមកពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗចំនួន៩ មានសុទិដ្ឋិនិយមអំពីទស្សនវិស័យកំណើនរបស់ពួកគេ នៅក្នុងតំបន់អាស៊ាន និងអាស៊ីទាំងមូល។

ក្រុមហ៊ុនធំៗទាំងនោះរំពឹងថា ការលក់របស់ពួកគេ នៅក្នុងតំបន់អាស៊ី នឹងកើនឡើង២៣,២% ក្នុងរយៈពេល១២ខែបន្ទាប់ បើធៀបនឹង២០,១% ក្នុងការស្ទង់មតិកាលពីឆ្នាំមុន។ កំណើននេះបង្ហាញពីការកើនឡើងនៃទំនុកចិត្ត របស់ក្រុមហ៊ុនអន្តរជាតិធំៗនៅក្នុងតំបន់។

ដោយសម្លឹងឆ្ពោះទៅរយៈពេល២ឆ្នាំខាងមុខ ប្រទេសកម្ពុជា ឈរនៅតំណែងទី៧ ក្នុងតំបន់អាស៊ាន ដោយក្រុមហ៊ុន១ក្នុងចំណោ​មក្រុមហ៊ុនអន្តរជាតិចំនួន៨ គ្រោងពង្រីកអាជីវកម្មបន្ថែមនៅកម្ពុជា។ចំណែក ប្រទេសសិង្ហបុរីទទួលបានតំណែងទី១ ក្នុងតំបន់អាស៊ាន ដោយ១ ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិចំនួន២ គ្រោងពង្រីកអាជីវកម្មបន្ថែមក្នុងប្រទេសនេះ ខណៈម៉ាឡេស៊ីទទួលបានតំណែងទី២ ដោយ១ ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិចំនួន៣ គ្រោងពង្រីកខ្លួនក្នុងប្រទេសម៉ាឡេស៊ី។

ប្រទេសថៃទទួលបានតំណែងទី៣ ក្នុងចំណោមប្រទេសសមាជិ​កអាស៊ានទាំង១០  ដោយក្រុមហ៊ុន១ ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិចំនួន៤ គ្រោងពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមនៅប្រទេសថៃ។

ប្រទេសឥណ្ឌូនេស៊ី ឈរនៅតំណែងទី៤ ដោយក្រុមហ៊ុន១ ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិចំនួន៥ គ្រោងពង្រីកខ្លួនបន្ថែមក្នុងប្រទេ​សនេះ  ប្រទេសហ្វីលីពីនឈរនៅតំណែងទី៥ ដោយក្រុមហ៊ុន១ ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិចំនួន៦ គ្រោងពង្រីកខ្លួនបន្ថែមក្នុងប្រទេ​សនេះ។

ប្រទេសវៀតណាមឈរនៅតំណែងទី៦ ដោយក្រុមហ៊ុន១ ក្នុងចំណោមក្រុមហ៊ុនអន្តរជាតិចំនួន៧ គ្រោងពង្រីកខ្លួនក្នុងប្រទេសនេះខណៈប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រ៊ុយណេជាប់ចំណាត់ថ្នាក់ចុងក្រោយគេបង្អស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here