មូលហេតុចម្បងចំនួន៤ដែលបណ្ដាលឱ្យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទរងការខូចខាត

0

ដោយៈ គង់ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោកឆាយ ឫទ្ធិសែន បានបង្ហាញមូលហេតុចម្បងចំនួន៤ ដែលបណ្ដាលឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទរងការខូចខាត។

មូលហេតុសំខាន់ៗទាំងនោះរួមមាន បញ្ហាគុណភាពបច្ចេកទេសស្ថាបនាផ្លូវ, ការប្រែប្រួលអាកាសធាតុ ការដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់។

លោកបានមានប្រសាសន៍បែបនេះ អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និងពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ឋ។លោកឆាយ រិទ្ឋិសែនបានបន្តថា តាមរយៈការត្រួតពិនិត្យ និងសិក្សានាពេលកន្លងមក បង្ហាញថាមូលហេតុចម្បងចំនួន៤ ដែលបណ្ដាលឱ្យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទរងការខូចខាត រួមមាន បញ្ហាគុណភាពបច្ចេកទេសស្ថាបនាផ្លូវ ការប្រែប្រួលអាកាសធាតុ, ការដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់ និងលើករបៀបវារៈនៃនៃដំណោះស្រាយលើការអនុវត្ត គម្រោងជាមួយដៃគូអភិវឌ្ឍន៍ ការទទួលខុសត្រូវត្រ្ទតពិនិត្យគុណភាពផ្លូវ និងការស្វែងរកបច្ចេកវិទ្យាថ្មី។

ជាមួយគ្នានេះ ដើម្បីធានាដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យជនបទ មានគុណភាព សម្រាប់បម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋមានគុណភាព និងនិរន្ដរភាព លោករដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ដូចជា ទី១ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូល ដើម្បីសិក្សាពីបច្ចេកវិទ្យាថ្មីៗនៃការស្ថាបនាផ្លូវជនបទ សម្រាប់ជំនួសឱ្យវត្ថុធាតុដើមក្នុងស្រុក ដែលមិនអាចឆ្លើយតបគ្រប់គ្រាន់នាពេលអនាគត។

ទី២ រៀបចំផែនការបុរេសកម្ម សម្រាប់ការលើកគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដោយត្រូវយកចិត្តទុកដាក់លើភាពធន់នឹងការប្រែប្រួលអាកាសធាតុ ទី៣ សិក្សាស្ថានភាពភូមិសាស្រ្ដ និងគំរូប្លង់, ត្រួតពិនិត្យគ្រប់ដំណាក់កាលនៃការសាងសង់, ត្រួតពិនិត្យវត្ថុធាតុដើម, ត្រួតពិនិត្យគ្រឿងចក្រសម្រាប់ស្ថាបនា, និងការវាយតម្លៃគុណភាពតាមសំណាកគំរូ ដែលយកពីមន្ទីរពិសោធន៍ត្រឹមត្រូវ ទី៤ ថ្នាក់ដឹកនាំ និងមន្រ្ដីអនុវត្តគម្រោងស្ថាបនាផ្លូវ ត្រូវបង្កើនការយកចិត្តទុកដាក់ និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្ដ គម្រោងឱ្យបានទាន់ពេលវេលាតាមកិច្ចសន្យាសាងសង់ជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here