ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសចិនបានបោះជំហានដ៏ធំមួយ ក្នុងការសាងសង់ស្ពាន Shuangyumen ដែលមានគម្លាតរវាងបង្គោលស្ពានដ៏វែងជាងគេបំផុត ក្នុងប្រទេសចិន ដែលតភ្ជាប់កោះចំនួនពីរនៅក្នុងខេត្ត Zhejiang។
បច្ចុប្បន្ន ស្ពាន Shuangyumen ស្ថិតក្នុងដំណាក់កាលសាងសង់បង្គោលនៅលើសមុទ្រ។ ស្ពាននេះ តភ្ជាប់ពីកោះ Liuheng និងកោះ Fodu របស់ទីក្រុងZhoushan ក្នុងខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិន។
សំណង់នេះមានគម្លាតរវាងបង្គោលស្ពាន (Main span)រហូតដល់ទៅ១៨,១៨គីឡូម៉ែត្រ ហើយគ្រោងនឹងស្ថាបនាឱ្យបានរួចរាល់នៅត្រឹមឆ្នាំ២០២៧ ខណៈដែលគ្រឹះត្រូវបានសាងសង់រួចរាល់ កាលពីថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣។
ក្រោយពីត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងបើកដាក់ឱ្យប្រើប្រាស់ ស្ពាននេះនឹងជួយបង្កើនការតភ្ជាប់ ទៅខាងក្រៅរបស់បណ្ដាកោះនៅក្នុងទីក្រុងZhoushan។






