ដោយ: គង់ លាងហួរ
អន្តរជាតិ: នាយករដ្ឋមន្ត្រីរបស់ប្រទេសអុីតាលី គឺលោកស្រី Giorgia Meloni បានលើកឡើងថា ទ្វីបអាហ្វ្រិក និងគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយបញ្ញាសប្បនិមិ្មត (AI) គឺជាប្រធានបទធំៗចំនួន២ សម្រាប់កិច្ចប្រជុំរបស់បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ខណៈអុីតាលីធ្វើជាប្រធានប្តូរវេននៅឆ្នាំនេះ។
កាលពីដើមខែមករា អុីតាលីបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រទេស G7 ដែលមានសមាជិក ដូចជា សហរដ្ឋអាមេរិក កាណាដា ជប៉ុន អាល្លឺម៉ង់ បារាំង និងអង់គ្លេស។ ប្រទេសអុីតាលី នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលនឹងរៀបចំឡើងជាបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំទាំង៧រូប នៅក្នុងខែមិថុនាផងដែរ។
លោកស្រីនាយករដ្ឋមន្ត្រី Giorgia Meloni បានគូសបញ្ជាក់ឱ្យដឹងថា លោកស្រីគ្រោងនឹងរៀបចំវគ្គពិសេសមួយនៅមុនខែមិថុនា ដោយផ្តោតលើបញ្ញាសិប្បនិម្មិត (AI) ។
លោកស្រីបានបន្តថា “ខ្ញុំ មាន ក្តីព្រួយ បារម្ភ យ៉ាង ខ្លាំង អំពី ផល ប៉ះពាល់ របស់ AI មកលើ ទីផ្សារ ការងារ។ សព្វថ្ងៃនេះ យើងប្រឈមមុខនឹងបដិវត្តន៍ ដែលបញ្ញារបស់មនុស្ស ស្ថិតក្នុងគ្រោះថ្នាក់ ដែលអាចត្រូវបានជំនួសដោយបច្ចេកវិទ្យា AI”។






