ភ្នំពេញ៖ ថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៤
យើងខ្ញុំមានក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ក្រុមហ៊ុន Han Thong Group ក្រោមការដឹកនាំរបស់លោកឧកញ៉ា លីម លាង និង ផ្សារសិនជូរី ផ្លាហ្សា អភិវឌ្ឍន៍គម្រោងដោយក្រុមហ៊ុន JLECC បានចុះអនុស្សរណៈយោគយល់ស្តីពី “ការសហការជាដៃគូរយុទ្ធសាស្រ្ត“ និងបើកលក់ជាន់ផ្ទាល់ដីជាផ្លូវការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះតទៅ ” ។
លោក ឧកញ៉ា លីម លាង មានទំនុកចិត្ត និងភាពជឿជាក់លើផ្សារ សិនជូរី ផ្លាហ្សា ដែលមានប្រវត្តិដំណើរការបានជាង ៣០ឆ្នាំមកហើយ លោកមានការជឿជាក់យ៉ាងមុតមាំថា ផ្សារ សិនជូរី ផ្លាហ្សា នឹង ជួយឲ្យបងប្អូនអាជីវករទាំងអស់ប្រកបអាជីវកម្ម ដោយស្ថេភាព និង ទទួលបានបា្រក់ចំណូលខ្ពស់។ លើសពីនេះទៀត ផ្សារ សិនជូរី ផ្លាហ្សា នឹងក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការជួយជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែ លូតលាស់ និងរីកចម្រើនមួយកម្រិតទៀត។
លោកឧកញ៉ា លីម លាង បានបន្តទៀតថា៖ “ ផ្សារសិនជូរី ផ្លាហ្សា នឹងប្រគល់តូបជូនអតិថិជនក្នុងកំទ្បុងចុងខែ មករា ដល់ខែ កុម្ភៈ ឆ្នាំ២០២៤នេះ ហើយផ្សារសិនជូរី ផ្លាហ្សា នឹងចាប់ផ្តើមបើកធ្វើអាជីវកម្មនៅខែមេសា ឆ្នាំ២០២៤ ឆាប់ៗ ខាងមុខនេះ” ។









