ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមនិយតករហិរញ្ញវត្ថុរបស់ប្រទេសចិនកាលពីថ្ងៃសុក្រទី៥ ខែមករា បានចេញគោលការណ៍ណែនាំមួយដើម្បីផ្តល់ការគាំទ្រកាន់តែខ្លាំងសម្រាប់ទីផ្សារជួលលំនៅដ្ឋាននៅក្នុងប្រទេស។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានXinhua។
ប្រព័ន្ធជំនួយហិរញ្ញវត្ថុសម្រាប់ការជួលលំនៅដ្ឋាននឹងត្រូវបានបង្កើតឡើង និងកែលម្អដើម្បីដោះស្រាយជាចម្បងនូវតម្រូវការរបស់អ្នកមករស់នៅថ្មីក្នុងទីក្រុងនិងយុវជនក្នុងទីក្រុងធំៗ។ នេះបើតាមឯកសារដែលចេញផ្សាយដោយធនាគារប្រជាជនចិន និងរដ្ឋបាលជាតិនៃបទប្បញ្ញត្តិហិរញ្ញវត្ថុ ។
រដ្ឋាភិបាលទីក្រុងប៉េកាំងគ្រោងនឹងផ្តោតជាពិសេសទៅលើការអភិវឌ្ឍន៍របស់បណ្តាសហគ្រាសជួលលំនៅដ្ឋានឯកទេស និងសហគ្រាសជួលលំនៅដ្ឋានខ្នាតធំ ដែលមានអចលនទ្រព្យផ្ទាល់ខ្លួន។
ជាពិសេស ទីក្រុងប៉េកាំងនឹងផ្តល់ឥណទានបន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍ និងប្រតិបត្តិការផ្ទះជួល និងជំរុញឱ្យសេវាកម្មហិរញ្ញវត្ថុកាន់តែប្រសើរឡើងសម្រាប់អាជីវកម្មដែលពាក់ព័ន្ធ។
វិស័យនេះក៏នឹងទទួលបានបណ្តាញផ្តល់ហិរញ្ញប្បទានចម្រុះផងដែរ ដូចជា ការបោះផ្សាយលក់សញ្ញាប័ណ្ណ មូលនិធិបរធនបាលលើការវិនិយោគអចលនទ្រព្យ និងការវិនិយោគសង្គម។






