ដោយៈ គង់ សូរិយា
កោះកុងៈ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ស្ពានកោះយ៉ ជានិមិត្តរូបមួយនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋខេត្តកោះកុង។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងបែបនេះក្នុងពិធីបើកសម្ភោធស្ពានកោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១០,០០០នាក់ នាព្រឹកថ្ងៃទី៨ មករានេះ។
-->
សម្តេចបន្តបញ្ជាក់ថា “ស្ពានកោះយ៉ដែលយើងសម្ពោធ នៅថ្ងៃនេះ គឺជានិមិ្មតរូប និងជាឧទាហរណ៍មួយដ៏ជាក់ស្តែង នៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋនៅខេត្តកោះកុងទាំងមូល”។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកជាសំណួរថា សំណួរសួរថា តើមានគោលនយោបាយអ្វីខ្លះ និងអនុវត្តន៍អ្វីខ្លះ? ចម្លើយគឺការដាក់ចេញគោលនយោបាយត្រឹមត្រូវ និងការអនុវត្តដោយស្មោះត្រង់ និងប្រសិទ្ធិភាព។
ជាមួយគ្នានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលនយោបាយច្បាស់លាស់ ពោលគឺគោលនយោបាយបញ្ចប់សង្រ្គាម បាននាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញ និងការបង្រួបបង្រួមជាតិទាំងស្រុង៕
