សម្តេចនាយករដ្ឋមន្រ្តីៈ ខេត្តកោះកុងនឹងកាន់តែរស់រវើកនា ពេលអនាគត

0

ដោយៈ ជេស៊ីកា

        កោះកុងៈ សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា រាជរដ្ឋាភិបាលប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិ និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ តបនឹងការទុកចិត្ត និងគាំទ្ររបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញសម្ភោធ សមិទ្ឋផលស្ពានកោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១០,០០០នាក់នៅ​ខេត្តកោះកុងនាព្រឹកថ្ងៃទី៨ មករានេះ។សម្តេចបានបន្តថា “សកម្មភាព និងគោលនយោបាយទាំងឡាយដែលបានដាក់ចេញ គឺដើម្បីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ”។សម្តេចបន្ថែមថា “កោះកុងពីអតីតកាលឆ្ងាយណាស់ ព្រោះគ្មានផ្លូវធ្វើដំណើរ មិនមែនមានស្ថានភាពដូចពេលបច្ចុប្បន្ននោះឡើយ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “កោះកុងនឹងកាន់តែរស់រវើកនាពេលអនាគត”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលកើតមានលើទឹកដីខេត្តកោះកុង គឺកើតចេញពីការប្រឹងប្រែង និងការដាក់ចេញគោលនយោបាយត្រឹមត្រូវ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយសន្តិភាព គឺជាគោលនយោបាយដ៏ចាំបាច់ នាំមកនូវការបញ្ចប់សង្គ្រាម និងការឯកភាពជាតិ ហើយនាំឱ្យមានការអភិវឌ្ឍន៍ខេត្តកោះកុង។

សម្តេចធិបតីបញ្ជាក់ថា “បើគ្មានសន្តិភាព ហើយនៅដាច់ដោយដុំ ច្បាស់ណាស់កោះកុងគ្មានវត្តមានរោងចក្រ សហគ្រាសនោះឡើយ”។សម្តេចបន្តថា “ដើម្បីមានសន្តិភាព គឺផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះ បង្កើតដោយសម្តេចតេជោ ហ៊ុន សែន”។

រាជរដ្ឋាភិបាលបាននិងកំពុងសាងសង់ និងលើកកំពស់កម្រិតផ្លូវជាតិលេខ៨ កសាងផ្លូវជាតិលេខ១០ ដែលតភ្ជាប់ពីខេត្តភូមិភាគពាយ័ព្យប្រទេស ទៅកាន់តំបន់ឆ្នេរជាលើកដំបូង កសាងកំពង់ផែទឹកជ្រៅ និងការត្រៀមដាក់ដំណើរការ ព្រលានយន្តហោះអន្តរជាតិតារាសាគរ ខេត្តកោះកុងនាពេលខាងមុខ ដែលធ្វើឲ្យខេត្តនេះកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here