ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រសិនបើអ្នកកំពុងស្វែងរកទិញ អចលនទ្រព្យសម្រាប់វិនិយោគនៅឆ្នាំ២០២៤ នោះវាជាការល្អ ក្នុងការស្វែងរកមើលអចលនទ្រព្យក្នុងទីផ្សារដែលកំពុងរីកចម្រើន ជាជាងទីផ្សារដែល “ក្តៅ” ឬរីកចម្រើនរួចស្រាប់ទៅហើយ។
ជាក់ស្តែង ថ្មីៗនេះ កាសែតអាមេរិក Wall Street Journal និងគេហទំព័រ Realtor.com បានចុះផ្សាយថា ទីផ្សារលំនៅដ្ឋានដែលកំពុងរីកចម្រើន ផ្តល់នូវគុណភាពខ្ពស់នៃជីវិត ហើយតម្លៃផ្ទះនៅក្នុងទីផ្សារទាំងនេះ នឹងកើនឡើងនាពេលអនាគត។
-->
លើសពីនេះទៀត នៅក្នុងទីផ្សារដែលកំពុងរីកចម្រើន មានថ្លៃចំណាយទាបលើការរស់នៅ ឱកាសការងារច្រើន និងផ្តល់ការធ្វើដំណើរដ៏ងាយស្រួលសម្រាប់អ្នករស់នៅ។
ខាងក្រោមនេះគឺជាតម្លៃផ្ទះ នៅក្នុងទីផ្សារដែលកំពុងរីកចម្រើនចំនួន១០ នៅតាមបណ្តារដ្ឋមួយចំនួននៅក្នុងសហរដ្ឋអាមេរិក៖
ទី១ ទីក្រុងCanton រដ្ឋ Ohio សហរដ្ឋអាមេរិក តម្លៃផ្ទះជាមធ្យមគឺ១៩៩.៨០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់១០,២%។ទី២ ទីក្រុង Worcester រដ្ឋ Massachusetts តម្លៃផ្ទះជាមធ្យមគឺ៤៥៦.៦០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៥,៩%។
ទី៣ ទីក្រុងSanta Maria រដ្ឋ California តម្លៃផ្ទះជាមធ្យមគឺ១.៣៧០.០០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់២២,៩%។
ទី៤ ទីក្រុងColumbus រដ្ឋ Ohio តម្លៃផ្ទះជាមធ្យមគឺ៣២៣.៤០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៣,៦%។
ទី៥ ទីក្រុងLafayette រដ្ឋ Indiana តម្លៃផ្ទះជាមធ្យមគឺ២៦៦.៥០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៩%។
ទី៦ ទីក្រុងOshkosh រដ្ឋWisconsin តម្លៃផ្ទះជាមធ្យមគឺ២៦១.៥០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់១៥,២%។
ទី៧ ទីក្រុងDayton រដ្ឋ Ohio តម្លៃផ្ទះជាមធ្យមគឺ២៥៤.៩០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់១៣,៧%។
ទី៨ ទីក្រុងJanesville រដ្ឋWisconsin តម្លៃផ្ទះជាមធ្យមគឺ២៥០.០០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់២,១%។
ទី៩ ទីក្រុង Jefferson City រដ្ឋ Missouri តម្លៃផ្ទះជាមធ្យមគឺ២៤៩.៩០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់១២%។
ទី១០ ទីក្រុង Manchester រដ្ឋNew Hampshire តម្លៃផ្ទះជាមធ្យមគឺ៤៥៦.៥០០ដុល្លារ និងមានកំណើនប្រចាំឆ្នាំក្នុងរង្វង់៨%៕ប្រភព៖Yahoo៕