(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៣ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ សម្រេចបាននូវទឹកប្រាក់ចំនួន ៤៦,៨២៨,០៣២,០០០ដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងទៀតថា ពេញមួយឆ្នាំ២០២៣នេះ កម្ពុជានាំចេញទំនិញទៅផ្សារអន្តរជាតិ មានទឹកប្រាក់ចំនួន ២២,៦៤៤,៩៨៩,០០០ដុល្លារកើនឡើង១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានទឹកប្រាក់ ២២,២៥១,២៣៥,០០០ដុល្លារ។
ដោយឡែកចំពោះការនាំចូលវិញ បើតាមរបាយការណ៍បានបង្ហាញថា កម្ពុជានាំចូលទំនិញក្នុងបរិមាណចំនួន ២៤,១៨៣,០៤៣,០០០ដុល្លារ ធ្លាក់ចុះ ៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ចំនួន ២៥,៤៦០,៤៣៤,០០០ដុល្លារ។







