ដោយវុត្ថា
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានចាប់ផ្តើរៀបចំកែលម្អសួនច្បារចំនួន ០៤កន្លែង ក្នុងក្រុងព្រះសីហនុ ដើម្បីលើកស្ទួយសោភ័ណ្ឌក្នុងទីប្រជុំជនក្រុងឱ្យកាន់តែមានភាពទាក់ទាញ និងបម្រើឱ្យផលប្រយោជន៍សាធារណៈ។
សួនទាំង០៤កន្លែងនោះរួមមាន ៖
-តាំងទី១ សួនច្បារកូនសោរនៅក្បែរវិមានឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
-ទីតាំងទី២ សួនច្បារនៅក្បែរអតីតមហោស្រព សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
-ទីតាំងទី៣ សួនច្បារកន្ទុយនាគ នៅសង្កាត់លេខ៤ ក្រងព្រះសីហនុ ។
-ទីតាំងទី៤ សួនកុមារនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ កែលំអឱ្យទៅជាសួនកុមារថ្មី និងបន្ថែមឧបករណ៍ សម្រាប់កុមារតូចៗលេងកម្សាន្ត។
គម្រោងកែលម្អសួនច្បារកូនសោរនេះ ជាគម្រោងទី១ ដែលត្រូវចាប់ផ្តើមធ្វើមុនគេ បន្ទាប់មកនឹងធ្វើការកែលម្អសួនច្បារផ្សេងៗទៀតជាបន្តបន្ទាប់ ។