ពេលវេលា៤ឆ្នាំ បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលនិស្សិតគ្រប់រូបស្រមៃចង់បាន វាជាពេលវេលាដែលមានអត្ថន័យបំផុតសម្រាប់និស្សិត ដែលចង់ឃើញខ្លួនឯងមកឈរនៅចំណុចនេះ ដោយមោទកភាព និងសេចក្តីរំភើបចេញពីឱរ៉ា រហូតដល់ស្រក់ទឹកភ្នែកក៏មានដែរ ព្រោះមើលឃើញពីសកក្តានុពលខ្លួនឯងថា”អាចធ្វើបាន”។ រៀនផង ធ្វើការផង រកចំណូលផង ធ្មិចបើកៗ ចប់៤ឆ្នាំល្មម! សមត្ថភាពពិតជាមិនធម្មតា រៀបចំផែនការអាជីវកម្មដោយខ្លួនឯង រកលុយចាយដោយខ្លួនឯង ហើយត្រៀមខ្លួនចាប់ផ្តើមអាជីវកម្មដំបូងដោយខ្លួនឯងទៀត មិនសរសើរមិនបាន។ យុវសហគ្រិន ដែលជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃវិទ្យាស្ថានស៊ីអ៊ីអូ ក្នុងកម្មវិធីការពារគម្រោងផែនការអាជីវកម្ម ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ៨-៩-១០ ខែមករា ឆ្នាំ ២០២៤ កន្លងទៅនេះ ដោយជោគជ័យធំបំផុត។ វិទ្យាស្ថានស៊ីអ៊ីអូ ពិតជាមានមោទកភាពក្រៃលែង ដែលបានរួមចំណែកបណ្តុះយុវសហគ្រិនជំនាន់ថ្មី និងជាកម្លាំងទ័ពសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដែលចង់ឃើញកម្ពុជាក្លាយជាប្រទេសអ្នកមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសអ្នកមានក្នុងឆ្នាំ ២០៥០។ វិទ្យាស្ថាន ស៊ីអ៊ីអូ គឺជាវិទ្យាស្ថានអប់រំ ដែលបណ្តុះបណ្តាលថ្នាក់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងមហាវិទ្យាល័យ “គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ” ភាសាអង់គ្លេសហៅថា “International Business Management”សម្រាប់សិស្សដែលជាប់បាក់ឌុប ឬ ធ្លាក់បាក់ឌុប ដើម្បីជួយពួកគាត់ឱ្យក្លាយជានិស្សិតឆ្នើម បុគ្គលិកឆ្នើម អ្នកដឹកនាំឆ្នើម សហគ្រិនឆ្នើម និង ក្លាយជាអ្នកមានចំណូលខ្ពស់ក្នុងវ័យ៣០ឆ្នាំ។ អ្វីដែលពិសេសសម្រាប់ការបណ្តុះបណ្តាលនៅក្នុងមហាវិទ្យាល័យ “គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ” នេះ គឺមានមានបន្ថែមជូនដោយឥតគិតថ្លៃ ជំនាញភាសាចិន ជំនាញភាសាអង់គ្លេស ជំនាញកំព្យូទ័រ ជំនាញទំនាក់ទំនង និងជំនាញនិយាយសាធារណៈទៀត នៅក្នុងកំឡុងពេលសិក្សាទាំងមូលទៀតផង។ និស្សិតវិទ្យាស្ថានស៊ីអ៊ីអូ រៀនទ្រឹស្តីតែ២០% អនុវត្តជាក់ស្តែង៨០% ហើយអាចមានសមត្ថភាពរកប្រាក់ចំណូលចាប់ពីឆ្នាំទី២ទៅបាន។
Page CEO Master Club : https://www.facebook.com/ceomasterclub
Page CEO Institute : https://www.facebook.com/ceoinstitute2014/
Page Neak bontorvein : https://www.facebook.com/Neak.bontorvein/
