ដោយៈ សហការី
ភ្នំពេញៈ ថ្មីៗនេះប្រជាពលរដ្ឋ និងអាជីវករមានសន្ទុះការចាប់អារម្មណ៍ជាខ្លាំង លើផ្សារប្រពៃណីធំមួយ ទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ដែលមានប្រវត្តិបានបើកដំណើរការ ជាង៣០ឆ្នាំមកហើយ ។
បច្ចុប្បន្ន វាស្ថិតនៅក្នុងអភិវឌ្ឍន៍គម្រោងវិនិយោគ របស់ក្រុមហ៊ុន JLECC និងបានសហការជាមួយក្រុមហ៊ុន Han Thong Group ក្រោមការដឹកនាំដោយ លោកឧកញ៉ា លីម លាង។
ដោយកិច្ចខិតខំប្រឹងប្រែង ក៏ដូចជា ការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ផ្សារសិនជូរី ផ្លាហ្សាកាលពីថ្ងៃទី២១ មករា បានប្រាព្ធកម្មវិធីសម្ពោធការិយាល័យលក់ និងកម្មវិធីគាំទ្រផ្សារប្រពៃណីខ្មែរ ដោយក្នុងថ្ងៃកម្មវិធីមានកិត្តិយស ចូលរួមដោយលោកឧកញ៉ា លីម លាង បងប្អូនអាជីវករ និងភ្ញៀវកិត្តិយស ដោយកម្មវិធីបានប្រាព្ធយ៉ាងអធិកអធម និងពោពេញទៅដោយសេចក្តីរីករាយ។
កម្មវិធីដ៏មានអត្ថន័យនេះ បានធ្វើឲ្យអាជីវករទាំងអស់មើលឃើញអំពីដំណើរការអភិឌ្បន៍យ៉ាងរលូន និងឆាប់រហ័សរបស់ផ្សារសិនជូរី ផ្លាហ្សា ធ្វើឲ្យបងប្អូនអាជីវករមានភាពកក់ក្តៅ និងទំនុកចិត្តជឿជាក់លើផ្សារសិនជូរី ផ្លាហ្សាកាន់តែខ្លាំង។
លោកឧកញ៉ាលីម លាងបានមានប្រសាសន៍ថា “ខ្ញុំបាទពិតជាមានមោទនភាព ធ្វើតូបផ្សាជូនបងប្អូនអាជីវករទាំងអស់ ផ្សារសិនជូរីផ្លាហ្សាយើង មិនធ្វើឲ្យបងប្អូនអាជីវករខកបំណងជាដាច់ខាត”។ លោកបន្តទៀតថា “ជំហានបន្ទាប់យើងនឹងបន្តដំណើរ ឆ្ពោះទៅកាន់ថ្ងៃប្រគល់តូបជូនបងប្អូនឆាប់ៗនេះ ហើយក្នុងកំទ្បុងខែឧសភា ខាងមុខនេះ យើងនឹងបើកដំណើរការផ្សារ សិនជូរី ផ្លាហ្សាជាផ្លូវការ” ។


ផ្សារសិនជូរី ផ្លាហ្សា ជាផ្សារប្រពៃណីក្នុងស្រុក បោះដុំ លក់រាយមានទីតាំងស្ថិតនៅ ខណ្ឌពោធិ៍សែនជ័យ នៅលើដងមហាវិថីសហព័ន្ធ រុស្ស៊ី មានប្រវត្តិបើកដំណើរការជាង៣០ឆ្នាំមកហើយ។ សាងសង់លើផ្ទៃដី១,១៤០០ម៉ែត្រការ៉េ មានកម្ពស់រហូតដល់៩ជាន់ ដែលប្រែក្លាយទៅជាមជ្ឈមណ្ឌល ពហុពាណិជ្ជកម្មដ៏សម្បូរបែប បំពេញដល់តម្រូវការរបស់ប្រជាជនក្នុងស្រុក។ លើសពីនេះទៀតផ្សារសិនជូរី ផ្លាហ្សា នឹងក្លាយជាទិសដៅទេសចរណ៏ ដ៏ទាក់ទាញសម្រាប់ភ្ញៀវវទេសចណ៍ផងដែរ៕





