កម្ពុជាកំពុងពន្លឿនការនាំចេញផលិតផល “សំបុកត្រជៀកកាំ និងក្រពើ” ទៅកាន់ទីផ្សារចិន

ចែករំលែក

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកស្រី ZHONG Jie ទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា ភាគីចិន និងកម្ពុជាបានចុះហត្ថលេខា លើពិធីសារស្ដីពី ការនាំចេញដូងរបស់កម្ពុជា ទៅកាន់ប្រទេសចិន និងកំពុងពន្លឿនការងារនាំចេញ ផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ផ្សេងទៀត ដូចជាសំបុកត្រជៀកកាំ ផលិតផលសាច់ចម្អិនឆ្អិន និងក្រពើទៅកាន់ទីផ្សារចិន។

លោកស្រី ZHONG Jieថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ នៅឆ្នាំ២០២៣ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជា ត្រូវបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀត និងសម្រេចបានលទ្ធផលជាផ្លែផ្កាយ៉ាងច្រើន។

លោកស្រីបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេរភាគី បន្តពង្រីកបន្ថែមទៀត។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់(RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន-កម្ពុជា (CCFTA) បន្តបញ្ចេញភាគលាភ ហើយប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់កម្ពុជារយៈពេល១២ឆ្នាំជាប់ៗគ្នា។

យោងតាមស្ថិតិរបស់ចិនបានបង្ហាញថា ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន-កម្ពុជា មានចំនួន ១៣,៤២ពាន់លានដុល្លារ ក្នុងនោះចិនបានការនាំចូលទំនិញពីកម្ពុជាមានទឹកប្រាក់ចំនួន១.៨៥ ពាន់លានដុល្លារ បានកើនឡើង១១,៣% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

លោកស្រីបន្តថា ការនាំចេញកសិផលកម្ពុជា ទៅប្រទេសចិនបានចុចនូវ “ប៊ូតុងបន្ថែមល្បឿន”។ នៅឆ្នាំ ២០២៣ ម្រេចកម្ពុជា សត្វក្នុងទឹកដែលអាចបរិភោគបាន ផលិតផលវ៉ារីវប្បកម្មសត្វព្រៃត្រូវបាននាំចេញទៅកាន់ប្រទេសចិនផងដែរ ។

ភាគីទាំងពីរបានចុះហត្ថលេខា លើពិធីសារស្ដីពីការនាំចេញដូងរបស់កម្ពុជាទៅកាន់ប្រទេសចិន និងកំពុងពន្លឿនការងារនាំចេញផលិតផលកសិកម្ម ដែលមានគុណភាពខ្ពស់ផ្សេងទៀត ដូចជាសំបុកត្រជៀកកាំ ផលិតផលសាច់ចម្អិនឆ្អិន និងក្រពើទៅកាន់ទីផ្សារចិន។

យោងតាមស្ថិតិរបស់កម្ពុជា ចិនគឺជាគោលដៅធំជាងគេរបស់កម្ពុជាដែលនាំចេញអង្ករ ចេក ផ្លែមៀននិងតាងែន។ បច្ចុប្បន្ននេះ ៣០% នៃប្រមាណអង្ករកម្ពុជា ហើយផ្លែចេក ផ្លែមៀននិងតាងែនភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារចិន៕


ចែករំលែក