ដោយៈ គង់ សូរិយា
ភ្នំពេញៈ អាគារអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ត្រូវបានបង្ហាញឡើង ជាមួយការឌីសាញឡើងយ៉ាងប្រណីត ស្របតាមរចនាបទបែបសហសម័យ។
តាមគំរោងអាគារដ៏ស្កឹមស្កៃនេះ គ្រោងធ្វើពិធីក្រុងពាលីថ្ងៃ២៤ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២៥ មករាខាងមុខនេះ។
អាគារអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នឹងសាងសង់ឡើងនៅបឹងតាមោឃ ឬបឹងកប់ស្រូវ ជាទីតាំងដែលកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាមួយគំរោងបុរីធំៗជាច្រើន។






