ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងវប្បធ៌ម ដែលសេនាធិការរបស់រដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំសំណើរដាក់បញ្ចូល ប្រាសាទចំនួនបីទៀត ចូលក្នុងបញ្ជីរបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ កាលពពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្រសួងវប្បធម៌ បានត្រៀមបញ្ចូលប្រសាទបន្ទាយឆ្មារ ប្រាសាទភ្នំជីសូរ និងប្រាសាទភ្នំដា និងបេតិកភណ្ឌដែលបានដាក់បម្រុង សម្រាប់ការចុះបញ្ជីជាបេតិកភណ្ឌពិភពលោក។
លោកជំទាវរដ្ឋមន្រី្តបន្តថា ទន្ទឹមនឹងការស្នើសុំចុះបញ្ជីនេះ អង្គភាពពាក់ព័ន្ធ ត្រូវប្រឹងប្រែងរៀបចំឯកសារគតិយុតិ្ត កំណត់តំបន់ការពារ ដែលអាចជាអនុក្រឹត្យ ឬព្រះរាជក្រឹត្យឲ្យបានរួសរាន់។ ក្នុងរយៈពេលវែង និងទៅតាមលទ្ធភាពដែលមាន ការរៀបចំឲ្យមានព្រឹតិ្តការណ៍ជាសិល្បៈ ការតាំងពិព័រណ៌ ឬសកម្មភាពទស្សនកិច្ចសិក្សា ឬសកម្មភាពផ្សេងៗទៀត នៅតាមបុរាណដ្ឋានសំខាន់ៗ នៅតាមបណ្តាខេត្ត ក៏ដូចជា សកម្មភពតម្លៃសម្រាប់រំលឹក និងជំរុញលើកទឹកចិត្តប្រជាជន ក្នុងតំបន់ឲ្យចូលរួមការពារបុរាណដ្ឋានទាំងនោះផងដែរ។







