សម្តេចធិបតីហ៊ុន ម៉ាណែតផ្តល់ចំណងដៃ១០០លានដុល្លារដល់ ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិសាត់

0

        ដោយៈ គង់ សូរិយា

        ពោធិសាត់ៈ គម្រោងសាងសង់ទំនប់ស្តុបទឹក ស្ទឹងពោធិ៍សាត់២ ដែលមានទីតាំងម្តុំចំណុចអូរដេកា ឋិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ អាចនឹងចាប់ស្ថាបនាក្នុងអំឡុងឆ្នាំ២០២៤នេះ។

ទំហំទំនប់អាងស្តុកទឹកនេះ អាចស្តុបទឹកបានប្រមាណពី៦០០ទៅ៨០០លានម៉ែត្រគីប។ នេះបើតាមប្រសាសន៍លោកខូយ រីដា អភិបាលខេត្ត នៃគណ:អភិបាលខេត្តពោធិ៍សាត់ បានថ្លែងក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី២៥ខែមករា ឆ្នាំ២០២៤។

លោកអភិបាលខេត្តបានឲ្យដឹងថា សព្វថ្ងៃខេត្តមានទំនប់អាងស្តុបទឹកចំនួន២ គឺទំនប់ទី៣ និងទី៥ ស្ថិតក្នុងស្រុកភ្នំក្រវ៉ាញ មានសមត្ថភាពស្តុកទឹក បានជាង៥០លានម៉ែត្រគីបប៉ុណ្ណោះ គឺមិនអាចផ្គត់ផ្គង់ស្រោចស្រពបានទាំងស្រុង លើដំណាំស្រូវប្រាំងប្រជាកសិករបានតាមសំណូមពរនោះឡើយ។ជាមោទភាពក្រៃលែង ដែលសម្តេចមហាវបរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់គម្រោងសាងសង់ទំនប់ស្តុបទឹកស្ទឹងពោធិ៍សាត់២ ក្នុងទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លាអាមេរិក ដែលជាចំណងដៃដ៏ថ្លៃថ្លា ជូនចំពោះប្រជាពលរដ្ឋខេត្តពោធិ៍សាត់ដែលតែងបោះឆ្នោតគាំទ្រ នូវគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលទទូលបានលេខ១ នៅទូទាំងប្រទេសគ្រប់ៗអាណត្តិ។

ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមបាននិងកំពុងសិក្សាគម្រោងស្ថាបនា ប្រព័ន្ធធារាសាស្ត្រក្បាលហុង នៅខាងក្រោមបូរីវប្បធម៌កោះមាស ដែលអាចស្រោចស្រពលើផ្ទៃ ដីស្រែកសិករប្រមាណ១ម៉ឺនហិកតា។ប្រសិនបើយើងមានទឹក សមតាមសេចក្តីត្រូវការប្រមាណ៣០០ទៅ៥០០លានម៉ែត្រគីបនោះ យើងបើកឲ្យប្រជាកសិករធ្វើស្រែប្រាំងពេញទំហឹង។លោកខូយ រីដាបានសុទិដ្ឋិនិយមថា នៅបណ្តាឆ្នាំខាងមុខប្រជាកសិករខេត្តពោធិ៍សាត់ លែងព្រួយបារម្មណ៍អំពីបញ្ហាទឹក សម្រាប់បង្ករបង្កើនផលស្រូវទៀតហើយ។ ជាមួយគ្នានេះលោកអភិបាលខេត្ត ក៏បានកោតសរសើរផងដែរដល់មន្ទីរជំនាញ និងអាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុកនិងក្រុមការងាររដ្ឋបាលខេត្ត ដែលខិតខំដោះស្រាយបញ្ហាទឹក សង្គ្រោះដំណាំស្រូវ ជូនប្រជាកសិករតាមស្រុកចំនួនមួយ ដែលពួកគាត់ធ្វើស្រែប្រាំងលើសផែនការ។

លោកអភិបាលខេត្តបានសំណូមពរដល់លោកមេឃុំ ចៅសង្កាត់ លោកអភិបាលក្រុង ស្រុក ត្រូវខិតខំធ្វើការដោះស្រាយឆ្លើយបតចំពោះទុក្ខលំបាក និងសំណូមពរប្រជាពលរដ្ឋ បើមានបញ្ហាត្រូវចុះអន្តរាគមដោះស្រាយភ្លាមៗ។ ខិតខំរក្សាការពារដីសាធារណ:របស់រដ្ឋនិងធនធានធម្មជាតិ សម្រាប់ត្រៀមធ្វើការអភិវឌ្ឍន៍ ពិសេសស្រុកក្រគរនិងស្រុកវែងវាល។ គ្រប់សមត្ថកិច្ចត្រូវខិតខំទប់ស្តាត់និងបង្ក្រាបបទល្មើសនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លូន។ ពិសេសអំពើចោរកម្មនិងគ្រឿងញៀន។

សមត្ថកិច្ចណាទទួលយកផលប្រយោជន៍ ពីគ្រឿងញៀននិងអ្នកដើរជំរិតយកប្រាក់ ប្រើប្រាស់តួនាទីភារកិច្ចរបស់ខ្លូន គឺស្មើនិងអំពើក្បត់ជាតិ ក្បត់រាជរដ្ឋាភិបាល គឺត្រូវប្រើអភិក្រមទី៥របស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here