ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្នុងគោលដៅឆ្លុះបញ្ចាំងនូវសមិទ្ឋផលឆ្នាំចាស់ និងរៀបចំផែនការយុទ្ឋសាស្រ្តអាជីវកម្ម សម្រាប់ឆ្នាំ២០២៤នេះ ធនាគារChief បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំរបស់ខ្លួន។
សិក្ខាសាលាដែលបានប្រារពឡើង កាលពីចុងសប្តាហ៍ទី៣ នៃខែមករា កន្លងមកនេះ បានធ្វើឡើងក្រោមអធិបតីភាព ពីលោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ឋអគ្គនាយកធនាគារChief Bank ថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរយនាក់។
-->
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារ ដែលបានសម្រេចនាឆ្នាំកន្លងៗទៅ និងការកំណត់គោលដៅជាយុទ្ធសាស្រ្ត ក៏ដូចជាផែនការអាជីវកម្មធនាគារ ឈីហ្វក្នុងឆ្នាំ២០២៤។ សិក្ខាសិលានេះ មានការចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ឈីហ្វ ហើយឆ្លៀតឱកាសនេះផងដែរ ក៏មានការបេ្ដជ្ញាចិត្តពីបុគ្គលិក ក្នុងការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងឲ្យកាន់តែល្អប្រសើរ ដើម្បីឲ្យស្របទៅតាមតម្រូវការអតិថិជន៕

