ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចជាច្រើន នៅខេត្ត-ក្រុង ដែលមានសក្តាដានុពលសេដ្ឋកិច្ច និងការដឹកជញ្ជូន ក្នុងគោលបំណងក្នុងការលើកលើកទឹកចិត្តពន្ធ និងអាករដល់អ្នកវិនិយោគក្នុងតំបន់។
បន្ថែមពីនេះរដ្ឋាភិបាល ក៏មានការលើកទឹកចិត្តលើការនាំចូល សម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ ធាតុចូលផលិតកម្ម ត្រូវសម្រេចផ្តល់ជូនដល់អ្នកវិនិយោគក្នុងតំបន់តាមសំណូមពរ និងគោលការណ៍នៃច្បាប់ដោយសាមីអ្នកវិនិយោគ ក្នុងតំបន់នោះត្រូវរៀបចំបញ្ជីសម្ភារបរិក្ខារផលិតកម្ម សម្ភារៈសាងសង់ ធាតុចូលផលិតកម្មដែលត្រូវនាំចូល ទាំងនោះ ដាក់ជូនរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសពិនិត្យ ដែលនឹងត្រូវផ្តល់ជូននៅនឹងកន្លែង ហើយរដ្ឋបាល តំបន់សេដ្ឋកិច្ចពិសេសគ្រាន់តែរាយការណ៍ជូនមក គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា និងស្ថាប័នគ្រប់គ្រង ដើម្បីជ្រាបជាព័ត៌មានប៉ុណ្ណោះ។