ដោយ គង់ សូរិយា
ភ្នំពេញ៖ ខណៈថ្ងៃបើកការដ្ឋានកាន់តែខិតជិតមកដល់ និងការទន្ទឹងរបស់ប្រជាពលរដ្ឋកាន់តែមានសង្ឃឹមពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ប្រជាពលរដ្ឋពិតជាចង់ដឹងថាផ្លូវនេះមានចំណុចអ្វីពិសេសខ្លះមិនខាន។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៤ មីនាកន្លងមកថា ផ្លូវនេះពិតជាមានចំណុចពិសេសមួយចំនួន ខុសពីផ្លូវធម្មតា ដូចជា ទី១ ផ្លូវនេះមានចំណតឈប់សំរាកចំនួន ៣កន្លែង ទី២ មានស្ពានតូច ៥កន្លែង និងស្ពានធំចំនួន ៨០កន្លែង មានប្រវែងសរុប ៦០១៥ម៉ែត្រ ទី៣ មានស្ពានអាកាសដែលមានសណ្ឋាន ដូចស្ពានអាកាសស្ទឹងមានជ័យ ៦កន្លែង និងសាគួរ ១កន្លែង ទី៤ ការសាងសង់ផ្លូវនេះនឹងធ្វើរបងបិទជិត មិនឱ្យសត្វពាហនៈ ម៉ូតូ និងរ៉ឺម៉កម៉ូតូឆ្លងកាត់បាននោះទេ។








រូបភាពខាងលើជារូបភាពពិតដែលត្រូវនឹងសាង់សង់បែបហ្នឹង ឬមួយគ្រាន់តែជារូបតំណាង?