អ្នកជំនាញ​អះអាង​ថា​ ​ចរន្ត​នៃ​​ការ​វិនិយោគ​​ងាក​​ទៅ​​តំបន់​​ជាយ​ក្រុង​​បាន​​ធ្វើ​ឲ្យ​​​តម្លៃ​​ដី​​កើន​ឡើង​

0

ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​អ្នកជំនាញ​បាន​អះអាង​ស្រដៀងគ្នា​ថា​ ​ចរន្ត​នៃ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​បាន​កំពុង​ងាក​ទៅកាន់​តំបន់​ជាយក្រុង​ ​ដែល​ធ្វើឲ្យ​តម្លៃ​ដីធ្លី​នៅ​ជាយក្រុង​ភ្នំពេញ​ឡើងថ្លៃ​។​

​លោក​ ​ង៉ែត​ ​ជូ​ ​អ្នកវិភាគ​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន​ ​Emerging​ ​Market​ ​Consulting​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ល្ងា​ថ្ងៃទី៦​ ​មិនា​នេះ​ថា​ ​សម្រាប់​ឆ្នាំ​ ​២០១៩​ ​-​២០២០​ ​នេះ​ ​តម្រូវការ​ទីផ្សារ​នៃ​វិស័យ​អចលនទ្រព្យ​ ​នៅ​មណ្ឌល​ពាណិជ្ជកម្ម​មួយ​នេះ​ ​ទំនងជា​ដល់​វេលា​មួយ​គ្រប់គ្រាន់​ ​ហើយ​បណ្តា​អ្នក​វិនិយោគ​នឹង​ងាក​ ​ទៅ​ចាប់អារម្មណ៍​នៅ​តំបន់​ជាយក្រុង​វិញ​។​ ​

​លោក​បន្ត​ថា​ ​“​នា​ពេល​បច្ចុប្បន្ន​នេះ​ ​បណ្តា​អ្នក​វិនិយោគ​ក្នុង​ស្រុក​និង​អន្ត​តរ​ជាតិ​បាន​បង្ហាញ​ពី​គម្រោង​ ​នៃ​ការ​វិនិយោគ​របស់​ខ្លួន​នៅ​តាម​បណ្តា​ជាយក្រុង​នានា​ ​ដែល​ឱ្យ​តំបន់​ជាយក្រុង​ទាំងនោះ​មាន​សក្ដានុពល​ជា​ខ្លាំង​ ​ខណៈ​កណ្តាល​ក្រុង​កាន់តែ​មាន​ភាព​ចង្អៀត​”​។​ ​

​លោក​ ​ង៉ែត​ ​ជូ​ ​បាន​លើកឡើង​ថា​ ​បច្ចុប្បន្ន​នេះ​ ​បើ​និយាយ​ពី​តម្រូវការ​ទីផ្សារ​នៅក្នុង​រាជធានី​ភ្នំពេញ​ហាក់​មាន​ថមថយ​បន្តិច​ ​ឬ​កៀក​នឹង​ចំណុច​ឆ្អែត​ ​ខណៈ​ដែល​នៅ​មាន​ក្រុមហ៊ុន​មួយចំនួន​ ​បាន​ត្រឹម​បន្តសកម្មភាព​អភិវឌ្ឍ​លើ​គម្រោង​ចាស់​ ​ដែល​នៅសល់​តែ​ប៉ុ​ណ្ណោះ​។​ ​

​លោក​ថា​ ​ពេលនេះ​ចំពោះ​តំបន់​ ​ដែល​មាន​សក្តា​នុ​ពល​លើ​វិស័យ​អចលនទ្រព្យ​ ​និង​មាន​ភាព​ទាក់ទាញ​ ​គឺ​តំបន់​ជាយក្រុង​ ​ហើយក៏​ជា​តំបន់​ដែល​អាច​ផ្តល់​ឱ​កា​សល្អៗ​ជាច្រើន​ដល់​អ្នក​វិនិយោគ​ផង​ដែរ​។​ ​

​លោក​បាន​បញ្ជាក់​ថា​ ​តម្រូវការ​នៅក្នុង​ក្រុង​ពេលនេះ​ ​វា​មិន​មាន​ភាព​ពុះកញ្ជ្រោល​ទៀត​ទេ​ ​ហើយ​បើ​មាន​គឺ​មានតែ​អ្នក​វិនិយោគ​មក​ពីក្រៅ​ស្រុក​តែប៉ុណ្ណោះ​ ​ដែល​អ្នក​ទាំងនោះ​ធ្វើការ​វិនិយោគ​ទៅ​សំ​ណង់​ធំៗ​ ​ដូចជា​ ​អា​ផា​ត​មិន​ ​ឬ​ខុន​ដូ​ជាដើម​ ​។​ ​ដោយឡែក​សម្រាប់​អ្នក​វិនិយោគ​ ​ក៏ដូចជា​អ្នក​អភិវឌ្ឍ​ក្នុង​ស្រុក​វិញ​ ​ភាគច្រើន​គឺ​បាន​ងាក​ទៅកាន់​តំបន់​ជាយក្រុង​ស្ទើរ​ទាំងស្រុង​ ​ដោយសារ​នៅ​តំបន់​ជាយក្រុង​អាច​ផ្តល់​ចំណេញ​ដល់​ពួកគេ​បាន​ច្រើន​។​ ​

​លោក​បាន​បន្ត​ទៀត​ថា​ ​“​ការ​វិនិយោគ​នៅ​តំបន់​ជាយក្រុង​ ​គឺ​មាន​ភាព​ងាយស្រួល​ ​ដោយសារតែ​តម្លៃ​នៅ​មានកម្រិត​ ​និង​មាន​វិសាល​ធំ​ទូលាយ​ ​ហើយ​ការ​វិនិយោគ​ក៏​ស្ថិត​ក្នុង​កម្រិតមធ្យម​ ​និង​ក្រោម​មធ្យម​ ​ដូចជា​ការ​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ជាដើម​”​។​

​អ្នកនាង​អាន​ ​សុធី​តា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​ថា​ ​តម្ល​ដីធ្លី​នៅ​តំបន់​ជាយក្រុង​បាន​និង​កំពុង​ឡើងថ្លៃ​ខ្ពស់​នៅ​ឆ្នាំនេះ​ ​ដោយសារ​ការ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​របស់​រដ្ឋាភិបាល​ ​និង​កំនើ​នប្រ​ជា​សាស្រ្ត​ ​បាន​ទាក់ទាញ​ឲ្យ​ក្រុម​ហ៊ុន​ធំៗ​ជាច្រើន​ពង្រីក​ខ្លួន​ទៅកាន់​តំបន់​ជាយក្រុង​ភ្នំពេញ​ ​ដែល​ជា​តំបន់​មាន​សក្តា​នុ​ពល​សំរាប់​អភិវឌ្ឍន៍​។​

​អ្នកនាង​បន្ត​ថា​ ​“​ការ​ឡើងថ្លៃ​នៅ​តំបន់​ជាយក្រុង​មាន​ភាព​ខុស​ៗ​គ្នា​ ​អាស្រ័យ​លើ​ទីតាំង​ ​និង​សកម្មភាព​នៃ​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​នានា​”​។​ ​អ្នកនាង​បន្ថែម​ថា​ ​“​ផ្នែក​ដែល​លេចធ្លោ​ជាងគេ​វិស័យ​អចលនទ្រព្យ​នា​ឆ្នាំ២០១៩នេះ​ ​គឺ​កំនើន​តម្លៃ​ដីធ្លី​នៅ​ជាយក្រុង​ ​កំនើន​សណ្ឋាគារ​ល្បី​ៗ​ ​និង​ទីផ្សារ​ការិយាល័យ​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here