ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​និង​កត្តា​​ភូមិ​សាស្រ្ត​​កំពុង​​ជំរុញ​​ល្បឿន​​អភិវឌ្ឍ​​ក្នុង​​កណ្តាល​

0

ដោយ​ ​រ៉ា​វី​

​ភ្នំពេញ​៖​ ​ជាមួយនឹង​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើន​ ​ដែល​បាន​និង​កំពុង​ត្រៀម​សាងសង់​ ​និង​កត្តា​ភូមិ​សាស្រ្ត​កៀក​រាជធានី​ភ្នំពេញ​ ​បាន​ធ្វើឲ្យ​ខេត្តកណ្តាល​មានការ​រីកចម្រើន​លឿន​ ​និង​កំពុង​ពង្រីក​សក្តា​នុ​ពល​របស់​ខ្លួន​។​

​អគ្គនាយក​ក្រុមហ៊ុន​ ​Khmer​ ​Foundation​ ​Appraisal​ ​លោក​ឧកញ៉ា​ ​នួន​ ​រិទ្ឋី​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ចុង​សប្តាហ៍​មុន​ថា​ ​ខេត្តកណ្តាល​ ​ជា​ខេត្ត​មួយ​ដែល​មាន​សក្ដានុពល​ជាង​បណ្តា​ខេត្ត​មួយចំនួន​ ​ដ្បិត​វា​មាន​វិសាលភាព​ធំ​ទូលាយ​ ​និង​នៅ​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ ​ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​ប្រចាំ​ប្រទេស​។​ ​លោក​បន្ត​ថា​ ​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​ហ៊ុ​ព័ទ្ធជុំវិញ​ដោយ​ខេត្តកណ្តាល​ ​ដែល​ក្នុង​នោះ​ ​រួមមាន​តំបន់​ផ្លូវជាតិ​លេខ១​ ​ផ្លូវជាតិ​លេខ២​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៥​ ​ផ្លូវជាតិ​លេខ៦​ ​ផ្លូវ​លេខ៤៤​ ​និង​ផ្លូវ​លេខ៥១​ ​ដើម​។​ ​

​លោក​ឧកញ៉ា​បន្ត​ថា​ ​“​យើង​ឃើញ​ហើយ​ថា​ ​ខេត្តកណ្តាល​គឺ​មាន​សក្តា​នុ​ពល​ខ្លាំង​ ​ដែល​ក្រៅពី​មាន​វិសាលភាព​ធំ​ទូលាយ​ ​ហ៊ុំ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ​ហើយ​នោះ​ ​គឺ​ថែមទាំង​មាន​ភាព​អំណោយផល​យ៉ាង​ប្រសើរ​ ​ទៅលើ​វិស័យ​ពាណិជ្ជកម្ម​ផង​ដែរ​”​។​ ​

​លោក​បន្ត​ថា​ ​“​នៅក្នុង​ខេត្ត​មាន​អ្វី​ៗ​គ្រប់យ៉ាង​ ​ដែល​អាច​អំណោយផល​ដល់​វិស័យ​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​ ​ដូចជា​ ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​មានផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ ​មាន​ផែស្ងួត​ ​មាន​រោងចក្រ​ ​សហ​គ្រាស​ធំៗ​ ​ឃ្លាំង​ផ្ទុកទំនិញ​នានា​ ​ក៏ដូចជា​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ប្រណីត​ ​និង​លំនៅ​ដ្ឋាន​តម្លៃ​មធ្យម​ជាដើម​ ​ដែល​ជួយ​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់​”​។​ ​

​លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា​ ​វា​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ ​គឺ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​គម្រោង​សាងសង់​ ​ព្រលា​នយន្​ត​ហោះ​មួយទៀត​ ​ដែល​ប្រការ​នេះ​កាន់តែ​ធ្វើ​ខេត្ត​នេះ​ ​មាន​សក្ដានុពល​កាន់​ខ្លាំង​ជាង​មុន​ទ្វេរ​ដង​ ​និង​ជំរុញ​ឱ្យ​តម្លៃ​ដី​នៅក្នុង​ខេត្ត​មួយ​នេះ​ឡើង​កាន់​ខ្ពស់​។​ ​

​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​លោក​បណ្ឌិ​ត​វ៉ាន់​ ​វ៉ា​ត​ក៏បាន​ទទួលស្គាល់​ពី​ភាព​រីកចម្រើន​ ​និង​វឌ្ឍនភាព​យ៉ាង​លឿន​រហ័ស​របស់​ខេត្តកណ្តាល​ផង​ដែរ​។​ ​លោក​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​នេះ​ចំពោះ​ខេត្តកណ្តាល​គឺ​កំពុងតែ​មាន​សកម្មភាព​អ​ភិវ​ ​ឌ្ឍ​ជាច្រើន​ ​ក្នុង​នោះ​វិស័យ​អចលនទ្រព្យ​បាន​ដើរ​ឈានមុខ​ ​រាប់ទាំង​គម្រោង​ដែល​មានស្រាប់​ ​និង​កំពុង​ដំណើរការ​បញ្ចប់​គម្រោង​ ​ក៏ដូចជា​គ​ម្រោ​ង​ថ្មី​ៗ​ជាច្រើន​ទៀត​ ​ដែល​នឹង​អនុវត្ត​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​លោក​ប៉ែន​ ​សុផល​បាន​ទទួលស្គាល់​ថា​ ​ខេត្តកណ្តាល​ពិតជា​មាន​សក្តា​នុ​ពល​ខ្លាំង​ ​និង​ជា​ខេត្ត​ដែល​មានការ​រីកចម្រើន​លឿន​បន្ទាប់ពី​រាជធានី​ភ្នំពេញ​ ​ដោយសារ​ខេត្តកណ្តាល​ស្ថិតនៅ​ជាប់​រាជធានី​ភ្នំពេញ​ ​ជា​ខេត្ត​មាន​ប្រជាជន​រស់នៅ​ច្រើន​ ​និង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តភ្ជាប់​ងាយស្រួល​ ​ឆ្លង​ទៅកាន់​បណ្តា​ខេត្ត​នានា​។​

​លោក​បន្ត​ថា​ ​“​ដោយសារ​កៀក​រាជធានី​ភ្នំពេញ​ ​ដែល​ជា​កត្តា​ភូមិ​សាស្រ្ត​អំណោយផល​នេះ​ហើយ​ ​ទើប​ខេត្តកណ្តាល​សម្បូរ​រោងចក្រ​ ​សហគ្រាស​នានា​ ​ដែល​បាន​និង​កំពុង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ ​និង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អ​ភិ​វ​ឌ្ឈ​សេដ្ឋកិច្ច​ ​និង​សង្គម​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here