កម្ពុជា​រំពឹង​ទាក់ទាញ​វិនិយោគិន​ ​និង​ទេសចរ​ពីទី​ផ្សារ​អឺរ៉ុប​​បន្ថែម​ក្រោយ​​ព្រឹត្តិ​ការណ៍​ ​MITT​ ​2019​

0

ដោយ​ ​នៅ​ ​វ​ឌ្ឈ​នា

​ទី​ក្រុង​ម៉ូស្គូ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​អះអាង​ថា​ ​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ពី​អឺរ៉ុប​បន្ថែម​ទៀត​មក​ទស្សនា​កម្ពុជា​ ​ក្រោយពេល​កម្ពុជា​ចូលរួម​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ ​«​26th​ ​Moscow​ ​International​ ​Travel​ ​&​ ​Tourism​ ​Exhibition​ ​(​MITT​ ​2019​)​»​ ​នៅ​ទីក្រុង​មូស្គូ​ ​សហព័ន្ធ​រុស្ស៊ី​។​

​អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​លោក​ ​គុជ​ ​បញ្ញា​សា​តំណាង​លោក​ថោង​ ​ខុន​ ​នា​ថ្ងៃទី១២​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​បាន​ដឹកនាំ​មន្ត្រី​ក្រសួង​ ​និង​ក្រុមហ៊ុន​ឯកជន​ចំនួន៣ក្រុមហ៊ុន​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​ ​«​26th​ ​Moscow​ ​International​ ​Travel​ ​&​ ​Tourism​ ​Exhibition​ ​(​MITT​ ​2019​)​»​ ​នៅ​ទីក្រុង​មូស្គូ​ ​សហព័ន្ធ​រុស្ស៊ី​ ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១២​-​១៤​ ​ខែមីនា​។​

​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នេះ​ ​ក៏​មានការ​ចូលរួម​ពី៥៤ប្រទេស​ ​និង៥២តំបន់​ ​នៃ​សហព័ន្ធ​រុស្ស៊ី​ ​ដូចជា​ ​មជ្ឈុ​ម​បូព៌ា​ ​អាស៊ី​ ​អាមេរិក​ ​អាហ្វ្រិក​ ​អឺរ៉ុប​ ​មេឌីទែរ៉ាណេ​ ​បណ្តា​ប្រទេស​នៃ​អតីត​សហភាពសូវៀត​ ​(​CIS​)​ ​និង​ក្រុមហ៊ុន​ទេសចរណ៍​រុស្ស៊ី​ ​ព្រមទាំង​ផ្នែកឯកជន​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​រហូតដល់​ទៅ១៨០០ក្រុមហ៊ុន​ ​និង​មាន​អ្នកទិញ​ដ៏​មាន​សក្តា​នុ​ពល​ ​ព្រមទាំង​មាន​អ្នកជំនាញ​មក​ពី​ស្ថាប័ន​ទេសចរណ៍​ជាតិនានា​ ​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​វឌ្ឍនភាព​នៃ​វិស័យ​ទេសចរណ៍​ជុំវិញ​ពិភពលោក​ ​និន្នាការ​នៃ​ការ​ធ្វើដំណើរ​ថ្មី​ ​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​ ​និង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ​ទាក់ទាញ​ទេសចរ​រុស្ស៊ី​។​

​ក្នុង​ឱកាស​នេះ​ដែរ​ ​លោ​ក​គុ​ជ​ ​បញ្ញា​សា​ ​ត្រូវ​បាន​អញ្ជើញ​កិត្តិយស​ក្នុង​ការ​ផ្តល់​បទសម្ភាសន៍​ ​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​នានា​របស់​សហព័ន្ធ​រុស្ស៊ី​ស្តី​ពី​ ​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា​។​

​MITT​ ​2019​ ​គឺជា​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ទេសចរណ៍​លំដាប់​ទី៥​ ​នៃ​ពិភពលោក​ ​ដែល​ជា​ឱកាស​សម្រាប់​កម្ពុជា​ក្នុង​ការជំរុញ​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍​ ​“​កម្ពុជា​ ​ព្រះរាជាណាចក្រ​អ​ច្ឆ​រិយៈ​ ​ផ្តល់​ភាព​កក់ក្តៅ​”​ ​និង​ផ្សព្វផ្សាយ​វេទិកា​ទេសចរណ៍​អាស៊ាន​ ​(​ATF​ ​2021​)​ ​ដែល​កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ ​ព្រមទាំង​ទាក់ទាញ​ប្រតិបត្តិ​ករ​ទេសចរណ៍​ ​វិ​និ​យោ​គ​គិន​ ​និង​ភ្ញៀវ​ទេសចរ​ពីទី​ផ្សារ​អឺរ៉ុប​ ​ជាពិសេស​ទេសចរ​រុស្ស៊ី​ ​មក​ទស្សនា​ ​និង​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​។​
​កាលពី​ឆ្នាំ២០១៨កន្លងទៅ​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ពី​អ៊ឺ​រ៉ុប​ប្រមាណ៨២០,០០០នាក់​ ​ស្មើនឹង១៣ភាគរយ​នៃ​ចំនួន​ទេសចរ​សរុប​ដែល​មក​ទស្សនា​កម្ពុជា​។​ ​តាមរយៈ​ព្រឹត្តិ​ការណ៍​ ​MITT​ ​2019​ ​ដែល​ជាទី​ផ្សារ​ទេសចរណ៍​អាទិភាព​ទើប​ងើបឡើង​ថ្មី​ ​កម្ពុជា​សង្ឃឹមថានឹង​ទទួល​បាន​ទេសចរ​មក​ពីទី​ផ្សារ​អឺរ៉ុប​កាន់តែ​ច្រើន​ថែមទៀត​។​

​ជាមួយគ្នា​នេះ​ ​លោកស្រី​ឆាយ​ ​ស៊ីវ​លី​នប្រ​ធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​សមាគម​បាន​និង​កំពុងធ្វើការ​ជាមួយ​សម​គម​ទេសចរណ៍​ ​និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ ​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​អឺរ៉ុប​ ​និង​ក្នុង​តំបន់​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អឺរ៉ុប​ ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។​ ​ពិសេស​យើង​ក៏​នឹង​អញ្ជើញ​អ្ន​ក​សារ​ព៌​ត​មាន​មក​ពី​អឺរ៉ុប​ ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​ ​និង​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ពី​កម្ពុជា​ទៅកាន់​អឺរ៉ុប​ ​និង​ពិភពលោក​។​

​លោកស្រី​បន្ត​ថា​ ​“​កម្ពុជា​មាន​សក្តា​នុ​ពល​ទេសចរណ៍​ដ៏​សម្បូរ​បែប​ ​ប៉ុន្តែ​បញ្ហា​ប្រឈម​របស់​យើង​ ​គឺ​បច្ចុប្បន្ន​យើង​ពឹងផ្អែក​ប្រទេសជិតខាង​ច្រើន​ ​ដោយសារ​យើង​មិន​មាន​ជើងហោះហើរ​ត្រង់​ពី​អឺរ៉ុប​”​។​ ​លោកស្រី​បន្ថែម​ថា​ ​“​ហេតុនេះ​ទើប​យើង​សុំ​ពឹង​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ប្រទេសជិតខាង​យើង​ ​ដើម្បីឲ្យ​គេដាក់​បញ្ចូល​ខ្សែ​ទស្សនកិច្ច​មក​កម្ពុជា​ ​នៅក្នុង​កញ្ចប់​ទេសចរណ៍​របស់​ពួកគេ​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here