ដោយ ៖ ស៊ីវ ម៉េង
ភ្នំពេញ ៖ មហាសេដ្ឋី Jack Ma ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន Alibaba បានចាកចេញពីប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីស្នាក់នៅកម្ពុជារយៈពេលពីរយប់នៅក្នុងខេត្តសៀមរាប។
ដោយ ៖ ស៊ីវ ម៉េង
ភ្នំពេញ ៖ មហាសេដ្ឋី Jack Ma ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន Alibaba បានចាកចេញពីប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីស្នាក់នៅកម្ពុជារយៈពេលពីរយប់នៅក្នុងខេត្តសៀមរាប។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ឲ្យដឹងដឹងតាមប្រព័ន្ឋ Telegram នាព្រឹកថ្ងៃទី១៣ មិនានេះថា លោក Jack Ma បានមកទស្សនកិច្ចកម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ HELICOPTERS Cambodia និងបានស្នាក់នៅសណ្ឋាគារអាម៉ាន់សារ៉ា នាទីក្រុងសៀមរាប។ លោកស្រីបន្តថា លោក Jack Ma បានចាកចេញពីកម្ពុជានៅថ្ងៃទី១៣ ខែមិនា នេះហើយ។
លោកស្រីបន្តថា គោលបំណងរបស់លោកគឺមកទស្សនាខេត្តសៀមរាប និងអាចមករកឳកាសវិនិយោគនៅកម្ពុជាផងដែរ ដោយសារលោកចូលតាមច្រកទ្វារធម្មតា ទោះជាគេរៀបចំឲ្យលោកចូលមកកម្ពុជាតាមច្រកទ្វារ VIP ក្តី អញ្ចឹងប្រហែលជាលោកចង់មើលអ្វីមួយ។
លោក Jack Ma ចាប់អារម្មណ៍ទីផ្សារកម្ពុជា
ជាមួយគ្នានេះ លោក Jack Ma បានមានប្រសាសន៍ប្រាប់សារព៌តមាន The Nation ថា ប្រទេសក្នុងតំបន់អាស៊ីចំនួន៥ ដែលលោកយកចិត្តទុកដាក់ក្នុងការពង្រីកទីផ្សារ រួមមានប្រទេសថៃ វៀតណាម ប៉ាគីស្ថាន ហ្វីលីពីន និងប្រទេសកម្ពុជា ដោយសារប្រទេសកម្ពុជាសម្បូរអ្នកទេសចរណ៍វ័យក្មេង៕