ដោយ វិសេស
កំពត៖ មន្រ្តីជំនាញនិងថ្នាក់ដឹកនាំខេត្តកំពតបានអះអាងថា ការីកចម្រើនសេដ្ឋកិច្ចនិងសង្គម ពិសេសវិស័យការរីកចម្រើនអចលនទ្រព្យក្នុងខេត្ត បានធ្វើឲ្យការប្រមូលពន្ឋរបស់ពន្ឋដាខេត្តកំពតមានការកើនឡើងយ៉ាងល្អប្រសើរ។
យោងតាមរបាយការណ៍របស់សាខាពន្ឋដាខេត្តកំពត បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៣ មិនាកន្លងមកបានឲ្យដឹងថា ការប្រមូលពន្ធដារបស់សាខាពន្ធដាខេត្តកំពត នៅក្នុងឆ្នាំ២០១៨ ប្រមូលបាន៣២ពាន់លានរៀល គឺកើនឡើងទ្ធេរដង បើធៀបនឹងឆ្នាំមុន ដែលមានចំនួន១៦ពាន់លានរៀល។ ការកើនឡើងនេះ ដោយសារខេត្តមានការអភិវឌ្ឍរីកចម្រើន ពិសេសចរន្តនៃការកាន់កាប់ ផ្លាស់ប្តូរម្ចាស់អចលនទ្រព្យមានដំណើរការល្អ។
ប្រធានសាខាពន្ធដាខេត្តកំពត លោក អ៊ូច គឹមស៊ាន បានមានប្រសាសន៍ឲ្យដឹងនៅក្នុងជំនួបជាមួយគណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២)ថា នៅក្នុងរយៈពេលពីខែដើមឆ្នាំ២០១៩នេះ ការប្រមូលពន្ធបានចំនួនជាង៤ពាន់លានរៀល បើធៀបរយៈដូចគ្នានៅឆ្នាំ២០១៨ កើនឡើង២៩.៥ភាគរយ។ ការកើនឡើងនៃការប្រមូលពន្ធនេះ ដោយសារចលនា ឬចរន្តនៃការប្តូដៃម្ចាស់អលនទ្រព្យច្រើន ពីម្នាក់ទៅម្នាក់ញឹកញាប់ជាប់ជាហូរហែរ។
លោក ជាវ តាយ អភិបាលខេត្តកំពតបានលើកឡើងថា មូលហេតុនៃកំណើនការប្រមូលពន្ធនេះ ដោយសារការអភិវឌ្ឍរីកចម្រើន និងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពតសម្រេចបាន ដោយអនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ ខេត្តកំពត មានសកត្តានុពលច្រើន និងមានការអវិភវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។

ជាមួយគ្នានេះលោក ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា បានថ្លែងថា ខេត្តកំពត កំពុងតែមានកិត្តិស័ព្ទល្បីរន្ទឺ ហើយអ្នកវិនិយោគជាតិ និងបរទេសកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយពេលខាងមុខដ៏ខ្លីខេត្តនេះ រំពឹងថានឹងកាន់តែរីកចម្រើន។ បើតាមសិក្សាស្វែងយល់ជាមួយអាជ្ញាធរដែនដី ខេត្ត ក្រុង ស្រុកនិង មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពតស្ដីពី ការងារអនុវត្តន៍ថវិកាការងារអភិវឌ្ឍន៍មូលដ្ឋាន និងការផ្ដល់សេវាសាធារណៈ នៅថ្នាក់ក្រោមជាតិមានភាពល្អប្រសើរ៕
Please send me alert articles.