ដំណឹងល្អៈ កម្ពុជា និងសហរដ្ឋអាមេរិក គ្រោងបង្កើតយន្តការរួមគ្នាដើម្បីដោះស្រាយកង្វល់របស់អ្នកវិនិយោគ

0

ដោយៈ គង់ ហ្វីអួណា

        ភ្នំពេញៈ កម្ពុជា អាមេរិកបានឈានទៅមុខមួយជំហ៊ានទៀត ដែលកាលពី​ថ្ងៃចន្ទ​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​និង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ​បាន​ពិភាក្សាគ្នា​អំពី​វិធី​បង្កើត​យន្ត​ការ​រួម​មួយ ​ដែល​អាចឲ្យ​កម្ពុជា​ដោះស្រាយ​កង្វល់​របស់​អ្នក​វិនិយោគ​អាមេរិក​។​

​ឧបនាយករដ្ឋមន្ត្រី​ ​អនុប្រធាន​ទី​១​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ លោកស៊ុន ចាន់ថុល ​បាន​ទទួល​ជួប​សម្តែង​ការគួរសម​ពី​លោក​ ​And​r​e​w​ ​Her​r​up​ ​ភារធារី​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​និង​បាន​ពិភាក្សា​អំពី​បញ្ហា​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​។​

យោង​តាម​ការ​ចេញផ្សាយ ​របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ជំនួប​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​វិនិយោគ​រវាង​កម្ពុជា​ ​និង​សហរដ្ឋអាមេរិក​។​

ក្នុង​ជំនួប​នោះ​ ​លោក​ ​And​r​e​w​ ​Her​r​up​ ​បាន​បញ្ជាក់​សារ​ជាថ្មី​នូវ​ការតាំង​ចិត្ត​របស់​សហរដ្ឋអាមេរិក​ ​ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​​ទ្វេរភាគី​ ​លំ​ហូរ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​រវាងប្រទេស​ទាំងពីរ​ ​ដើម្បី​ផលប្រយោជន៍​រួម​។​ ​ជាមួយគ្នា​នេះ​ ​លោក​ក៏​មានបំណង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​ដោះស្រាយ​កង្វល់​របស់​អ្នក​វិនិយោគ​ ​បង្កើត​បរិយាកាស​វិនិយោគ​អំណោយផល​ ​ដើម្បី​ទាក់ទាញ​ពាណិជ្ជករ​អាមេរិក​អោយ​បាន​កាន់តែ​ច្រើន​។​

ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​លោក​បាន​សម្តែង​នូវ​ចំណាប់អារម្ម​ណ៍​ជា​វិជ្ជមាន ​ចំពោះ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោ​ក​ ​ស៊ុន​ ​ចាន់​ថុល​ ​ទៅកាន់​សហភាព​អ៊ឺរ៉ុ​ប​ ​ក្នុង​គោលដៅ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ផង​ដែរ​ ​ជាពិសេស​នៅ​ប្រទេស​អេស្ប៉ា​ញ​ ​និង​អាល្លឺម៉ង់​ ​ចាប់ពី​ថ្ងៃ​ទី​ ​៩​-​១​៨​ ​ខែ​មិថុនា​។​

លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​បាន​ជម្រាប​ជូន​អំពី​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​ ពី​បេសកកម្ម​គោះទ្វារ​វិនិយោគ​ នៅ​សហភាព​អ៊ឺរ៉ុ​ប​កាលពី​ស​ប្តាហ៍​មុន​។​ ​

លោក​ក៏បាន​ជម្រាប​ជូន ​ពី​លទ្ធភាព​នៃ​ការ​ធ្វើការ​រួមគ្នា​រវាង​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​និង​ស្ថានទូត​អាមេរិក​ ​ដើម្បី​សម្របសម្រួល​រៀបចំ​ព្រឹត្តិការណ៍ ​ជំរុញ​វិនិយោគ​នៅ​សហរដ្ឋអាមេរិក​ ​តាមរយៈ​ការរៀបចំ​ជា​វេទិកា​រ​ធុរកិច្ច​ ​និង​ការ​គោះទ្វារ​វិនិយោគ ​តាម​ក្រុមហ៊ុន​ដែល​មានបំណង​ពង្រីក ​ខ្សែ​ច្រវាក់​ផលិត​និង​ផ្គត់ផ្គង់​ក្នុង​តំបន់​ ​ដើម្បី​បញ្ជ្រាប​ព័ត៌មាន​វិនិយោគ​ ​និង​កញ្ចប់​លើកទឹកចិត្ត​នានា​ ​ជូន​ដល់​ធុ​រ​ជន​អាមេរិក​។​

បន្ថែម​ពីលើ​កិច្ច​ខិតខំ​ប្រឹងប្រែង ​ពន្យល់​អំពី​ច្បាប់ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ​លោក​ក៏បាន​ជម្រាប​ជូន​លោក​ ​And​r​e​w​ ​Her​r​up​ ​ពី​លទ្ធភាព​ធ្វើការ​រួមគ្នា ​ដើម្បី​ដោះស្រាយ​កង្វល់​របស់​វិនិ​យោគិន ​អាមេរិក​នៅ​កម្ពុជា​ ​តាមរយៈ​ការរៀបចំ​នូវ​យន្ត​ការ​រួម​ សម្រាប់​កិច្ច​សន្ទនា​ជាប្រចាំ ​លើ​កិច្ចការ​ងារ​វិនិយោគ​ ​ដើម្បី​អាច​ឱ្យ​កម្ពុជា​មានលទ្ធភាព​ សម្របសម្រួល​ដោះស្រាយបញ្ហា​នានា​ របស់​វិនិ​យោគិន​អាមេរិក ​បាន​កាន់តែ​ឆាប់រហ័ស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here