ក្រុមការងារឯកជនទាំង១៦បានជួបប្រជុំគ្នាពិនិត្យវឌ្ឍនភាពការងារ

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នឹងដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន។

  កិច្ចប្រជុំដែលបានធ្វើកាលពីថ្ងៃទី២៦ មិថុនាកន្លងមកនេះ អញ្ជើញចូលរួមពីសហប្រធាន និងសហប្រធានក្រុមការងារ១៦ផ្នែកឯកជន និងសហប្រធាន និងអនុសហប្រធានក្រុមការងារបច្ចេកទេស ភាពជាដៃគូអគ្គនាយកដ្ឋាន–ពន្ធដារ–គយ–ផ្នែកឯកជន ព្រមទាំងលេខាធិការដ្ឋាននៃក្រុមការងារនីមួយៗ ផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះ ផ្តោតលើចំណុចសំខាន់ជាច្រើនរួមមាន ទី១ ការធ្វើបច្ចុប្បន្នភាពក្រុមការងារផ្នែកឯកជន សរុបមានចំនួន១៦ក្រុមការងារផ្នែកឯកជន តាមសេចក្តីសម្រេ​ចលេខ៩៧ សសរ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤, ទី២ ការផ្តល់អនុសាសន៍ អ្នកឧកញ៉ា ប្រធានសម្របសម្រួលក្រុមការងា​រ​ទាំង១៦ផ្នែកឯកជន ដើម្បីពង្រឹងនិងបង្កើនសកម្មភាពតាមក្រុមការងារនីមួយៗ អោយមានប្រសិទ្ធភាពធ្វើយ៉ាងណា សម្រ​បសម្រួលសកម្មភាព និងបរិយាកាសធុរកិច្ច និងវិនិយោគកាន់​តែប្រសើក្នុងប្រទេសកម្ពុជា។

 

ទី៣ ការធ្វើសេចក្តីរាយការណ៍សង្ខេប ពីសហប្រធាននៃក្រុមការងារផ្នែកឯកជន អំពីសកម្មភាពក្រុមការងាររបស់ខ្លួន និងទិសដៅបន្តនាពេលខាងមុខ ទី៤. ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្រោម យន្តការវេទិការាជរដ្ឋាភិបាល–ផ្នែកឯកន ដែលបង្កើតក្រុមការងារចំពោះកិច្ច អនុវត្តន៍សម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល–ផ្នែកឯកជន។

ទី៥ បទបង្ហាញ ពីក្រុមជំនាញការនៃកម្មវិធីភាពជាដៃគូកម្ពុជា–អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) លើចំណុច (១). ការប្រើប្រាស់ប្រព័ន្ធតាមដាន ការអនុវត្តវិធានការ វេទិការាជរដ្ឋាភិបាល– ផ្នែកឯកជនលើកទី១៩, (២) ផ្ទាំងវិភាគទិន្នន័យ (Dashboard), និង(៣). តារាងបណ្តុំទិន្នន័យ (Dataset) និង ៦. ពិនិត្យនិងពង្រឹងអនុវត្តន៍ អោយកាន់តែប្រសើឡើង នូវយន្តការមានស្រាប់ ដូចជា ខេត្តថ្នាក់ក្រោមជាតិ ជាមួយបណ្តាសភាពា​ណិ​ជ្ជកម្ម មណ្ឌលខេត្ត ក្រុងផងដែរ៕


ចែករំលែក