ដោយ គង់ សូរិយា
ភ្នំពេញ៖ CENTURY21 Cambodia Family នឹងដឹកនាំប្រតិភូ 29 នាក់មកពីការិយាល័យ ចំនួន 8 ក្នុងការចូលរួមមហាសន្និបាត CENTURY21 Global នៅទីក្រុង Las Vegas ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 22 ខែមីនាឆ្នាំ 2019 ដើម្បីធ្វើបណ្តាញផ្លាស់ប្តូរបទពិសោធន៏និងរៀនចំណេះដឹងបន្ថែមទៀតដែលជាជំនាញវិជ្ជាជីវៈអចលនទ្រព្យ លើសពីនេះទៅទៀត ដើម្បីស្វែងយល់បន្ថែមអំពីសម័យបច្ចេកវិទ្យាថ្មីដែលនឹងជួយភ្នាក់ងារអចលនៈទ្រព្យឱ្យកាន់តែងាយស្រួល។
ប្រតិភូ 29 នាក់មកពីការិយាល័យ ចំនួន 8 រួមមានការិយាល័យ Century21 Advanced Property, Century21 Imperial Realty, Century21 Dream Property, Century21 Mekong, Century21 World Trust, Century21 LH Empire Realty, Century21 Land Station និង Century21 H.E Investment ។
មហាគ្រួសារ Century21 Cambodia ឲ្យដឹងថានេះជាលើកទីមួយសម្រាប់ការដឹកនាំក្រុមធំបំផុតជាងឆ្នាំមុនៗ នៃ Century21 Cambodia ដែលតំណាងឱ្យប្រទេសរបស់យើងហើយនាំនូវទង់ជាតិកម្ពុជារបស់យើងទៅកាន់ព្រឹត្តិការណ៍ដ៏អស្សចារ្យក្នុងឧស្សាហកម្មអចលនទ្រព្យដែលត្រូវបានគេទទួលស្គាល់ធំបំផុតនៅលើពិភពលោក។
យើងមានមោទនភាពក្នុងការនាំមកនូវវិស័យអចលនទ្រព្យរបស់យើងនិងឱកាសដើម្បីស្វែងយល់ពីអចលទ្រព្យអន្តរជាតិដែលមានជាង 80ប្រទេស និងមានសមាជិកជាង 8000នាក់នៅជុំវិញពិភពលោកនឹងមករួមគ្នាដើម្បីធ្វើបណ្តាញផ្លាស់ប្តូរបទពិសោធន៏និងរៀនចំណេះដឹងបន្ថែមទៀតដែលជាជំនាញវិជ្ជាជីវៈអចលនទ្រព្យ លើសពីនេះទៅទៀត ដើម្បីស្វែងយល់បន្ថែមអំពីសម័យបច្ចេកវិទ្យាថ្មីដែលនឹងជួយភ្នាក់ងារអចលនៈទ្រព្យឱ្យកាន់តែងាយស្រួល។
នៅពេលដែលពិភពលោកកំពុងធ្វើដំណើរទៅមុខ បច្ចេកវិទ្យាត្រូវបានធ្វើឡើងកាន់តែទំនើបនិងទាន់សម័យ ហើយប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ផងដែរនោះ យើងជឿជាក់យ៉ាងមុតមាំថាគ្រួសារ Century 21 Cambodia របស់យើងដែលជាផ្នែកមួយនៃ Century 21 Global នឹងនាំមកនូវចំណេះដឹងថ្មីបទពិសោធន៍ថ្មីជាពិសេសបច្ចេកវិទ្យាថ្មី នៅក្នុងវិស័យអចលនទ្រព្យដើម្បីជួយលើកកម្ពស់ទីផ្សារអចលនទ្រព្យរបស់យើងរវាងភ្នាក់ងារ និង អតិថិជននៅក្នុងជំនាញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌។
កម្មវិធីសន្និសិទពិភពលោក Century21 Global Conference 2019 ដែលត្រូវបានគេហៅថាព្រឹត្តិការណ៍ One21 Experience® នឹងក្លាយជាសន្និសិទពិសេសមួយដែលមិនដែលមានពីមុនមក។ ហើយវាជាលើកដំបូងសន្និសិទម៉ាកយីហោរបស់យើងនឹងត្រូវបានធ្វើជាមួយនឹងក្រុមហ៊ុន Realogy ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Century Mekong បានថ្លែងថា ដំណើរទស្សនកិច្ចនេះគឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងសមាជិកមហាគ្រួសារនៃ ៨០ ប្រទេសនៅជុំវិញពិភពលោក ហើយនេះជាឧកាសដ៏ប្រសើរក្នុងការចែករំលែកបទពិសោធន៍ ការរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីធ្វើយ៉ាងណាយកមកប្រើប្រាស់ ពង្រឹង និងជំរុញវិស័យអចលនទ្រព្យនៅកម្ពុជាឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
លោក បន្ថែមថា ក្រៅពីនោះ ក្រុមហ៊ុនដែលជាសមាជិកក្រុមគ្រួសារ Century 21 Cambodia ក៏នឹងទៅដើម្បីទទួលពានរង្វាន់ពីថ្នាក់ដឹកនាំកំពូលរបស់ Century 21 នៅសហរដ្ឋអាមេរិកផងដែរ តែទោះជាយ៉ាងលោកមិនបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន Century 21 នៅកម្ពុជាណាមួយនឹងទទួលបានពានរង្វាន់នោះទេ។ ព្រឹត្តិការណ៍ Relogy Global Exchange (RGX) នឹងត្រូវបានបំពេញដោយការរៀនសូត្រយ៉ាងសម្បូរបែបពីវាគ្មិនលំដាប់កំពូលក្នុងវិស័យអចលនទ្រព្យ។
លើសពីកម្មវិធីអចលនទ្រព្យវានឹងមានការដាក់តាំងពិព័រណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីផលិតផលនិងសេវាកម្មរបស់ផ្សេងៗដៃគូរលំដាប់ថ្នាក់ពិភពលោករបស់យើង ហើយនិងការសម្តែងតន្រ្តីដ៏ធំរបស់ក្រុម Imagine Dragons ផងដែរ។ កម្មវិធីនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំបំផុតនៅក្នុងឧស្សាហកម្មនេះដែលមិនធ្លាប់មានពីមុនមក។ ដែលនេះជាឱកាសដ៏ល្អបំផុតរបស់យើងដើម្បីស្វែងរកឱកាសបណ្តាញអាជីវកម្មកាន់តែច្រើនឡើងរវាងប្រទេសកម្ពុជាទៅកាន់ពិភពលោក។
ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហរដ្ធអាមេរិករបស់មហាគ្រួសារ Century21 Cambodia ដើម្បីចូលរួមកម្មវិធីប្រចាំឆ្នាំ Century21 Global Conference 2019 ដែលប្រារព្ធឡើងនៅរដ្ធ Las Vegas នាថ្ងៃទី ១៩-២២ ខែមិនា ឆ្នាំ ២០១៩ ក្រុមហ៊ុន CENTURY 21 Real Estate LLC ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1972 នៅក្នុងសហរដ្ឋអាមេរិក។ បច្ចុប្បន្ន CENTURY 21 មានជាង 8000ការិយាល័យឯករាជ្យនៅទូទាំង 80ប្រទេស មានន័យថាយើងមានភ្នាក់ងារអចលនទ្រព្យអាជីពប្រហែល 133.000នាក់ ដែលផ្តល់ដោយការបណ្តុះបណ្តាលនិងការគាំទ្រផ្នែកទីផ្សារយ៉ាងទូលំទូលាយសម្រាប់ការិយាល័យសាខានិមួយៗនៅទូទាំងពិភពលោក។
គួរបញ្ជាក់ថា CENTURY 21 Cambodia គឺជាប្រទេសផ្លូវការទី 75 ដែលបានយកម៉ាកសញ្ញាអាជីវកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យ CENTURY 21 ។ នៅកម្ពុជាបច្ចុប្បន្ននេះយើងមាន 22 ការិយាល័យឯករាជ្យនៅភ្នំពេញនិងខេត្តព្រះសីហនុ មានន័យថាយើងមានភ្នាក់ងារអចលនទ្រព្យអាជីពជាង 200 នាក់, ដែលមានការគាំទ្របណ្តាញទូលំទូលាយជាមួយអ្នកជំនាញដែលមានសមត្ថភាព សេវាកម្មជំនាញក្នុងភ្នាក់ងារអចលនទ្រព្យ, ការលក់គម្រោងនិងការគ្រប់គ្រងទីផ្សារ, សេវាកម្មវិនិយោគនិងដីធ្លី, និងឱកាសអាជីវកម្មផ្សេងៗទៀត៕