ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញនិងកំពុងប្រតិបត្តិ លើទីផ្សារផ្ទាល់បានលើកឡើងថា ស្ថានភាពទីផ្សារដីធ្លី ឬអចលនទ្រព្យដទៃទៀត ដែលដាក់លក់ក្រោមតម្លៃទីផ្សារ មានឱកាសបញ្ចេញបាន។
លោកស៊ាឆៃលីនអគ្គនាយកក្រុមហ៊ុនឆៃលីនស៊ារៀលធីបាមមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមនាល្ងាចថ្ងៃទី៨កក្កដាកន្លងមកថាគិតមកដល់ដើមត្រីមាសទី៣ឬដើមសមាសទី២ឆ្នាំនេះ ស្ថានភាពអចលនទ្រព្យ ដែលម្ចាស់លក់ចេញក្រោមតម្លៃទីផ្សារ អាចមានឱកាសបញ្ចេញបាន។
-->
លោកបន្តថា “ស្ថានភាពទីផ្សារនេះ មានអ្នកដាក់លក់ច្រើន និងមានអ្នករង់ចាំទិញយក សម្រាប់អចលនទ្រព្យ ដែលមានតម្លៃក្រោមទីផ្សារ៥០ភាគរយ”។ លោកបន្ថែមថា “ស្ថានភាពមិនទាន់ប្រសើរទេ ទីផ្សារមានចំនួនអ្នកលក់កាន់តែច្រើន ដែលធ្វើឲ្យអ្នកទិញមានអំណាចក្នុងការចចារ”។

លោកបន្តទៀតថាទីផ្សារនេះកំពុងស្ថិតក្នុងស្ថានភាពដំនើរការសន្សឹមៗ មិនមានសភាពរីកចម្រើន គួរឲ្យកត់សំគាល់ណានោះទេ។
ជាមួយគ្នានេះលោកប៉ូអ៊ាវគង់អគ្គនាយកក្រុមហ៊ុនAdvance Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារនេះ មានសភាពមិនមានអ្វីប្រសើរនៅឡើយទេ ដែលទាមទារឲ្យអ្នកនៅក្នុងទីផ្សារនេះអត់ធ្មត់ និងប្រុងប្រយ័ត្នជាងមុន។
លោកបន្តថា “ស្ថានភាពទីផ្សារមិនមានការវិវត្តន៍ទេ ហេតុនេះអ្នកដែលមានលទ្ឋភាពវិនិយោគ ត្រូវតែប្រុងប្រយ័ត្ននិងសិក្សាពីទីផ្សារឲ្យបានច្បាស់លាស់ ទើបមិនជួបហានិភ័យ”៕