ដោយ វុត្ថា
ភ្នំពេញ៖ ប្រសិនបើលោក/ លោកស្រី មិនទាន់បានធ្វើការផ្គត់ផ្គង់ជាប់អាករ ក្នុងខណៈដែលបានចាប់ផ្តើមធ្វើអាជីវកម្មរួចមកហើយ ហើយលោក/លោកស្រីមានបំណងនឹងធ្វើការផ្គត់ផ្គង់ជាប់អាករ នៅពេលខាងមុខ ឧទាហរណ៍ ដូចជា ការសាងសង់រោងចក្រជាដើម លោក/លោកស្រីអាចស្នើសុំចុះបញ្ជីជាសហគ្រាសវិនិយោគ មុនថ្ងៃចាប់ផ្តើមធ្វើ ការផ្គត់ផ្គង់ជាប់អាករបាន។
យោងតាមឯកសាររបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដាបានឲ្យដឹងថា លោក/លោកស្រី ត្រូវបង្ហាញភស្តុតាងច្បាស់លាស់ ជូនអគ្គនាយកដ្ឋានពន្ធដារនូវគោលបំណង នៃក្រុមហ៊ុន របស់លោក/ លោកស្រី ក្នុងការផ្គត់ផ្គង់ជាប់អាករដោយមធ្យោបាយអាជីវកម្មនានា ដូចជា ការសិក្សាពីអាជ្ញាប័ណ្ណ វិនិយោគ កិច្ចសន្យាដែលបានស្នើសុំព័ត៌មានលម្អិតនៃទំនិញក្នុងស្តុក និងការទិញទ្រព្យសកម្មនានា ។ល។
ប្រសិនបើពាក្យស្នើសុំចុះបញ្ជីរបស់លោក/ លោកស្រីត្រូវបានទទួល លោក/លោកស្រីអាចស្នើសុំវិញជាបណ្តោះអាសន្ន នូវអាករលើធាតុចូល ដែលអាចបែងចែងបានទាំងអស់នៃការផ្គត់ផ្គង់អាករ ដែលជាគោលបំណង របស់លោក/លោកស្រី។