ដោយវុត្ថា
ប៉េកាំង៖ មហាយក្សចិនមិនបញ្ឈប់ការសម្ញែង អាគារកប់ពពករបស់ខ្លួននោះទេ ដោយទីក្រុងប៉េកាំង បាននិងកំពុងតែសាងសាងសង់អគារខ្ពស់កប់ពពកមួយទៀត មានឈ្មោះថា CITIC Tower ឬChina Zun Tower ដែលគ្រោងនឹងបញ្ចប់នៃការសាងសង់របស់ខ្លួននៅក្នុងឆ្នាំ២០១៩ នេះ។
ស្ថាបត្យកម្ម ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតពិភពលោកនេះ មានកម្ពស់ ១៩០ជាន់ ស្មើនឹង៥២៨ម៉ែត្រ និងត្រូវបានសាងសង់នៅក្នុងខណ្ឌ ដែលមានសេដ្ឋកិច្ចរីកចម្រើន នាទីក្រុងប៉េកាំង ហើយក៏នឹងក្លាយជាអគារ ដែលខ្ពស់ជាងគេនៅក្នុងទីក្រុងផងដែរ។ អគារCITIC Towerមានកម្ពស់ខ្ពស់ជាងអគារ China World Trade Center Tower III។