ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកនេត្រ ភ័ក្រ្តាបានថ្លែងថា ការផលិតភាពយន្តឯកសារ “សួស្តីកម្ពុជា” បានបង្ហាញអំពីបទពិសោធ និងលទ្ធផលដ៏អស្ចារ្យ ដែលទទួលបានពីការផ្លាស់ប្តូរវប្បធម៌រវាងយុវជនកម្ពុជា និងចិន។
ភាពយន្តនេះ បានឆ្លុះបញ្ចាំង អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏វិសេសវិសាលរបស់កម្ពុជា ជាប្រទេសពោរពេញដោយស្នាមញញឹម តាមរយៈទស្សនៈរបស់យុវជន នៃប្រទេសទាំងពីរ។
-->
ខ្សែភាពយន្តឯកសារនេះ មិនត្រឹមតែបង្ហាញអំពីប្រពៃណី វប្បធម៌ដ៏ល្អផូរផង់ របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្ហាញអំពីបំណងប្រាថ្នា និងក្តីសង្ឃឹមដ៏មុះមុតរបស់កុមារ យុវជនកម្ពុជា និងចិន ក្នុងការថែរក្សាចំណងមិត្តភាព រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនិងបន្ត ដល់យុវជនជំនាន់ក្រោយៗ ទៀត។
ការថ្លែងនូវចំណុចសំខាន់ៗខាងលើនេះ ធ្វើឡើងក្នុងឱកាសលោក នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធភាពយន្តឯកសារ “សួស្តី កម្ពុជា” ដែលផលិតឡើងរួមគ្នាដោយទូរទស្សន៍ជាតិកម្ពុជា និង វិទ្យុទូរទស្សន៍ក្វាងស៊ី ប្រទេសចិន នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាភាពយន្តឯកសារ “សួស្តី កម្ពុជា” បានបង្ហាញអំពី “សកម្មភាពអ្នកសារព័ត៌មានវ័យក្មេង ក្នុងការសិក្សាស្វែងយល់ អំពីការផ្លាស់ប្តូរប្រជាជន និង ប្រជាជនកម្ពុជា-ចិន ឆ្នាំ ២០២៤”។
ភាពយន្តឯកសារ “សួស្តី កម្ពុជា” ផលិតឡើងរួម គ្នាដោយ ទូរទស្សន៍ជាតិកម្ពុជា និង វិទ្យុ និង ទូរទស្សន៍ ក្វាងស៊ី ប្រទេសចិន។

រដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំដ៏ឆ្នើម និងឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសចិន កាន់តែជិតស្និតជាងពេលណាៗទាំងអស់ ដោយបានជំរុញប្រែក្លាយ ទៅជាកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែល ត្រូវបានប្រសិទ្ធិនាមថាជា” មិត្តភាពដែកថែប”។
ពិសេសជាងនេះទៅទៀត រដ្ឋាភិបាល នៃប្រទេសទាំងពីរបានឯកភាពគ្នា បង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ តាមរយៈការរកសាងសហគមន៍វាសនារួម រដ្ឋាភិបាល នៃប្រទេសទាំងពីរបានឯកភាពគ្នា បង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ តាមរយៈការរកសាងសហគមន៍វាសនារួម កម្ពុជា-ចិន។
ទំនាក់ទំនងដ៏ស្អិតរមួតនេះ នាំមកនូវផល ប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ និងបានបង្កើតជាគំរូសម្រាប់ ការកសាងរួមគ្នានូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដោយឈរលើឧត្តមប្រយោជន៍រួម និងការគោរពគ្នា ការយោគយល់គ្នា និងការជួយគ្នាទៅវិញទៅមក។
លោកនេត្រ ភក្ត្រា សង្ឃឹមថា ការចាក់បញ្ចាំងភាពយន្តឯកសារមួយនេះ នឹងឆ្លុះបញ្ចាំងពី អត្ថន័យនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរឱ្យកាន់តែច្បាស់ និងជំរុញការកសាងសហគមន៍វាសនារួម រវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដើម្បីរឹងបណ្តឹងចំណងមិត្តភាពកម្ពុជា -ចិនឱ្យកាន់តែរឹងមាំ តទៅមុខទៀត។
ជាមួយគ្នានេះ លោក Xia Yunhai អគ្គនាយករង នៃ អគ្គនាយកដ្ឋាន ផ្សព្វផ្សាយអន្តរជាតិ នៃ ការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការរដ្ឋចិន មានប្រសាសន៍ថា កាលពីក្នុងខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ មាន “អ្នកសារព័ត៌មានវ័យក្មេង” ចំនួន ១៣នាក់ មកពីខេត្ត ក្វាងស៊ី ប្រទេសចិន បានបំពេញដំណើរទស្សនៈកិច្ចនៅប្រទេសកម្ពុជា ដោយបានស្វែងយល់ពីប្រវត្តិសាស្ត្រ តាមរយៈការសម្តែងសិល្បៈបេតិកភណ្ឌ វប្បធម៌អរូបី ដំណើរទស្សនៈកិច្ចសិក្សា និងទម្រង់ផ្សេងៗទៀតជាមួយកុមារ និងយុវជនកម្ពុជា។
លោកបន្តថា ដូច្នេះការផលិតភាពយន្ត ឯកសារនេះឡើង បានបង្ហាញពីប្រពៃណី វប្បធម៌ដ៏ល្អប្រសើរ របស់ប្រទេសប្រទេសទាំងពីរ និងភាវៈចម្រុះនៃការផ្លាស់ប្តូរប្រជាជនកម្ពុជា និងប្រជាជនចិន តាមទស្សនៈរបស់កុមារ និងយុវជន បញ្ជាក់នូវក្តីសង្ឃឹម និងក្តីបំណងប្រាថ្នាដ៏ល្អ របស់យុវជនជំនាន់ក្រោយចំពោះចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
លោក Xia Yunhai បានលើកឡើងថា ឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ចិននិងកម្ពុជា។ ការពង្រឹងកិច្ចការផ្លាស់ប្តូរ និងសិក្សាពីគ្នាទៅវិញ ទៅមកនៃអរិយធម៌ មិនត្រឹមតែជាបំណងប្រាថ្នា និងក្តីរំពឹងរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ក៏ជាតម្រូវការ និងជាតូរ និងសិក្សាពីគ្នាទៅវិញទៅមកនៃអរិយធម៌ មិនត្រឹមតែជាបំណងប្រាថ្នា និងក្តីរំពឹងរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ក៏ជាតម្រូវការនិងជាកត្តាចាំ បាច់នៃភាគីទាំងពីរ ដើម្បីចាប់ដៃគ្នាជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា៕