ធនាគារ ឈីហ្វ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បង្កើតភាពជាដៃគូតាមរយៈកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល ‘Chief Easy’

0

ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម.ក និង​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បានឈាន​ដល់​កិច្ច​សហការ​គ្នាតាមរយៈអនុស្សារណៈនៃការយោគយល់គ្នា​​ជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤​ ហើយ​កិច្ចសហប្រតិបត្តិការ​នេះ​ផ្តោតលើកម្មវិធី​​ Chief Easy ​ជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថលដែលជួយបង្កើន​ភាពងាយស្រួលនៃ​កម្ចី​​ផ្នែក​ហិរញ្ញវត្ថុ​​នៅ​ប្រទេសកម្ពុជា​។​

Chief Easy បង្កើន​និន្នាការ​រីកចម្រើន​នៃ​ធនាគារ​ឌីជីថល​នៅ​ប្រទេសកម្ពុជា​ និង​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ស្នើសុំ​ប្រាក់កម្ចី​បាន​យ៉ាង​ងាយស្រួល​ពីគ្រប់​ទី​កន្លែង​​ គ្រប់ពេលវេលា និង​ធានា​ការឆ្លើយតប​ក្នុង​រយៈពេល ២៤​ ម៉ោង​នៃ​ថ្ងៃ​ធ្វើការ​។ ជាមួយ​ការ​​អនុម័ត​ដំបូង​​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) នៅក្នុងឆ្នាំ២០២១ កម្មវិធី​ទូរស័ព្ទ​ដៃ​​នេះ​ត្រូវបាន​អនុញ្ញាតឱ្យ​ផ្តល់ប្រាក់​កម្ចី​ខ្នាតតូច ១០០០ ដុល្លារ​។ ដែន​កំណត់​នេះ​ត្រូវបាន​បង្កើន​​ដល់ ៥០០០​ដុល្លារ​ ក្រោយ​មាន​ការ​អនុម័តជាថ្មី​​នៅ​ឆ្នាំ២០២២ ដែល​អនុញ្ញាតឱ្យ​កម្មវិធីនេះ​បំពេញតម្រូវការ​អតិថិជន​កាន់តែ​ប្រសើរ​​។​

Chief Easy ​ជួយគាំទ្រដល់​និស្សិត​ និង​ក្រុមគ្រួសារ​របស់​​​និស្សិត​

​Chief Easy បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ទូលំទូលាយ​ ជាពិសេស​ដល់​​ប្រជាជន​កម្ពុជា​ដែល​​ត្រូវការ​សេវា​កម្ម​ហិរញ្ញវត្ថុ​។ កិច្ចសហការ​របស់ធនាគារ ឈីហ្វ​​​ជាមួយនឹង​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ អនុញ្ញាតឱ្យ​យើងផ្ដល់កម្ចីដល់​អតិថិជន​កាន់តែ​ទូលំទូលាយ ក៏ដូចជា​​ជួយគាំទ្រ​ដល់​និស្សិត​​ និង​ក្រុមគ្រួសារ​របស់​និស្សិត​ក្នុងដំណោះស្រាយ​​ហិរញ្ញវត្ថុ។

​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ នឹង​ជួយគាំទ្រ​ និងទទួលស្គាល់កម្មវិធី​ Chief Easy ហើយណែនាំដល់​និស្សិត​របស់ខ្លួន និង​ក្រុមគ្រួសារ​របស់​និស្សិត​។ លក្ខខណ្ឌ​​ពិសេស​នៅក្នុង​ភាពជា​ដៃគូ​នេះ​អាចឱ្យ​និស្សិត​ ឪពុកម្តាយ និង​អាណាព្យាបាល​​ទទួលបាន​ប្រាក់កម្ចី​ខ្នាតតូច​រហូតដល់ ៥០០០​ ដុល្លារ ដែល​ត្រូវ​បានរៀបចំ​ជាពិសេស​ដើម្បី​ជួយ​ដល់​ការចំណាយ​លើ​ការសិក្សា និង​តម្រូវការ​ហិរញ្ញវត្ថុ​ផ្សេងទៀត​។​

ផ្ដល់​​ភាពងាយស្រួលដល់​​​អតិថិជនដែលមានតម្រូវការ​ហិរញ្ញវត្ថុបត់បែនកាន់តែ​ប្រសើរ​​

​កម្មវិធី​នេះ​ផ្តល់ប្រាក់​កម្ចី​រហូតដល់ ៥០០០​ដុល្លារ​ ជាមួយនឹង​លក្ខខណ្ឌ​នៃ​ការសង​រហូតដល់ ៣ ឆ្នាំ ដែល​ជា​ជម្រើស​ងាយស្រួល និងបត់​បែន​​​សម្រាប់​ប្រជាជន​កម្ពុជា​​។ តាមរយៈ​ការធ្វើឱ្យ​ដំណើរការ​កម្ចី​ប្រាក់​មាន​ភាពសាមញ្ញ និង​ផ្តល់ព៍ត័មានត្រឡប់មកវិញដោយរហ័ស​ Chief Easy មាន​គោលបំណង​ធ្វើឱ្យ​សេវាកម្ម​ហិរញ្ញវត្ថុ​មាន​បរិយាបន្នភាព​ និង​អាច​បម្រើ​​ទៅដល់​​អតិថិជន​គ្រប់ៗគ្នា​។​

​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ និង​ធនាគារ ឈី​ហ្វ គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​លើកកម្ពស់​លទ្ធ​ភាព​ទទួលបាន​ហិរញ្ញវត្ថុ ចុះកម្មសិក្សា ឱកាសការងារ និង​ជួយគាំទ្រដល់​ការបន្ត​សិក្សា​របស់​និស្សិត​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

ស្នាក់ការកណ្តាលរបស់ធនាគារ ឈីហ្វ នឹងផ្លាស់ប្តូរទីតាំងថ្មីទៅអគារ Chief Tower ក្នុងពេលឆាប់ៗនេះ ដែលជាទីតាំងយុទ្ធសាស្ត្រ ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ ៩៣ នៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។

Chief Easy គឺជាកម្មវិធីកម្ចីប្រាក់ខ្នាតតូចបែបឌីជីថល​​ថ្មី​របស់​ធនាគារ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​ដែល​ត្រូវការ​កម្ចី​ខ្នាតតូច​ដោយ​ប្រើ​កម្មវិធី Digital Mobile Application Platform​។ កម្មវិធីទូរស័ព្ទ​​នេះ​មាន​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Android​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Chief Easy និង​របៀប​ស្នើសុំ​កម្ចី សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ Chief Bank ឬ​ទាញយក​កម្មវិធីទូរស័ព្ទ​ Chief Easy ថ្ងៃនេះ​។ ​

គេហទំព័រ: https://www.chiefbank.com.kh/en/OnlineServices/ChiefEasy

App Store: https://apple.co/3A1kXzD

Google Play: https://bit.ly/2WrWBkK

☎️ 097 9 900 878

☎️ 089 900 878

☎️ 010 900 878

☎️ 023 900 878 (ការិយាល័យកណ្តាល)

☎️ 023 900 879 (សាខាព្រះនរោត្តម)

☎️ 023 212 878 (សាខាផ្សារអូឡាំពិក)

☎️ 023 230 488 (សាខាច្បារអំពៅ)

☎️ 023 998 878 (សាខាអ៊ីអនមានជ័យ)

LEAVE A REPLY

Please enter your comment!
Please enter your name here