NBC ចុះ​ MoU ជាមួយស្ថាប័ន​ចំនួន​២​ទាក់​ទង​ការ​ទូទាត់​អន្តរជាតិ​

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានចុះអនុស្សរណៈយោគយល់ចំនួនពីរដាច់ដោយឡែកពីគ្នា ជាមួយក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិVISA និង Mastercard ក្នុងឱកាសនៃវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia​ 2026 នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការទូទាត់ឌីជីថល តាមរយៈ KHQR Code នៅកម្ពុជា ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរ ឬអ្នកដែលប្រើប្រាស់កម្មវិធីទូទាត់ចល័តអាចតភ្ជាប់ជាមួយប័ណ្ណ VISA និងMastercard និងអាចស្កេនទូទាត់ប្រាក់ជាមួយពាណិជ្ជករនៅទូទាំងប្រទេសបានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់៕


ចែករំលែក