ប្រទេស​សឹង្ហ​បុរី​សម្បូរ​សេដ្ឋី​ផ្នែក​អចលនទ្រព្យ​ដែល​មាន​លុយ​ច្រើនជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ប្រទេស​សឹង្ហ​បុរី​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​សេដ្ឋី​ផ្នែក​អចលនទ្រព្យ​ ដែល​មានទ្រព្យ​សម្បត្តិ​ច្រើនជាង​គេ​ នៅក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​អាស៊ាន​។

យោង​តាម​របាយការណ៍​របស់​ Hurun​ Global​ Real​ Estate​ Rich​ List​ 2019​ បានឱ្យ​ដឹង​ថា​ប្រទេស​សឹង្ហ​បូរី​ គឺជា​ទីកន្លែង​ដែល​មាន​មហាសេដ្ឋី​ភាគច្រើន​ មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​បាន​មក​ពី​ការ​រកស៊ី​វិស័យ​អចលនទ្រព្យ​។

ប្រទេស​មួយ​នេះ​ មាន​មហាសេដ្ឋី​ចំនួន១០រូប​ ដោយ​ឈរ​នៅ​លំដាប់​លេខរៀង​ទី៤​ នៅ​ទូទាំង​ពិភពលោក​បន្ទាប់ពី​ប្រទេស​ចិន​ សហរដ្ឋអាមេរិក​ និង​អង់គ្លេស​ដែល​មានទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន២៦ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ដៃ​។

លោក​ Philip​ Ng​ និង​ លោក​ Robert​ Ng​ ដែល​ជា​កូនប្រុស​របស់​សេដ្ឋី​អចលនទ្រព្យ​ឈ្មោះ​ Ng​ Teng​ Fong​ មានទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន៥​,៨ពាន់​លាន​ដុល្លារ​ ដែល​ធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មហាសេដ្ឋី​ អចលនទ្រព្យ​ដែល​មាន​ជាងគេ​នៅ​ក្នុង​ប្រទេសឹ​ង្ហ​បុរី​។ ខណៈ​ដែល​ប្រទេស​ថៃ​ មានតែ​មហាសេដ្ឋី​អចលនទ្រព្យ២រូប​ប៉ុណ្ណោះ​ ដូចជា​លោក​ Tos​ Chirathivat​ ដែល​មានទ្រព្យ​សម្បត្តិ១៩ពាន់​លាន​ដុល្លារ​ បាន​ធ្វើ​ឱ្យ​គាត់​ក្លាយទៅជា​មហាសេដ្ឋី​អចលនទ្រព្យ​ មាន​ជាងគេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ទី៥នៅ​ទូទាំង​ពិភពលោក​។

លោក​ Chirathivat​ និង​ក្រុម​គ្រួសារ​របស់​លោក​ មាន​ក្រុមហ៊ុនCentral​ Group​ ដែល​អភិវឌ្ឍ​ហាង​លក់ទំនិញ​ និង​ហាង​នានា​នៅ​ទូទាំង​ប្រទេស​ថៃ​។ ថ្មី​ៗនេះ​ក្រុមហ៊ុន​របស់​លោក​មួយ​នេះ​ បាន​បោះទុន​វិនិយោគ២០០លាន​ដុល្លារ​ ក្នុង​ការទិញ​យក​ក្រុមហ៊ុន​ Grab​ ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​នៅ​លើ​ពិ​ភលោ​ក។

លោក​ Chirathivat​ បាន​ឈ្នះ​ពានរង្វាន់​ Real​ Estate​ Personality​ of​ the​ Year​ at​ the​ 2014​ ពី​ ProperyGuru​ Thailand​ Property​ Awards​។

យោង​តាម​របាយការណ៍​ចុងក្រោយ​បំផុត​របស់​ ក្រុមហ៊ុន​ Knight​ Frank​ Wealth​ បង្ហាញថា​ ប្រទេស​សឹង្ហ​បូរី​ មាន​មហាសេដ្ឋី​ទ្រព្យសម្បត្តិ​ចំនួន៣​,៥៩៨នាក់​ កាលពី​ឆ្នាំមុន​ ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ពី30​លាន​ដុល្លារ​ឬច្រើនជាង​នេះ​ទៅទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here