បុរីវិមានសំណាងបន្តវិវត្តន៍ជាវិជ្ជមានជាមួយនឹងការសាងសង់ និងតម្រូវការពីអតិថិជន

0

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ ស្ថិតនៅភាគខាងជើង រាជធានីភ្នំពេញ ដែលកំពុងរីកចម្រើន តំបន់នេះមិនមានការបំពុល ពីផ្សែងរោងចក្រ សហគ្រាសនានានោះទេ។

បុរីជាច្រើនបានសាងសង់នៅតំបន់នេះ រួមជាមួយមជ្ឈ​មណ្ឌលពាណិជ្ជកម្ម សេវាកម្មកំសាន្ត និងហេដ្ឋារចនាតភ្ជាប់កាន់តែងាយស្រូល។

ពេលវេលា បានបង្កើតកាលានុវត្តន៍ភាពមួយ សម្រាប់អ្នកអភិវឌ្ឍន៍បុរី នៅតំបន់ជាប់មហាវិថីឈ្នះ ឈ្នះ ដែលនាពេលអនាគត វានឹងក្លាយជាតំបន់CBDដ៏ឆើតឆាយមួយ។

ជាក់ស្តែងបុរីវិមានសំណាង នៅតែបន្តឆ្ពោះទៅមុខលើការដ្ឋានសាងសង់ និងល្បឿននៃការលក់ ដោយសារចក្ខុវិស័យ បទពិសោធន៍ យុទ្ឋសាស្រ្តទីផ្សារ ដែលបានដាក់ចេញដោយលលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង។

លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា “ខ្ញុំសាងសង់បុរីលើផ្ទៃដី២៥ហិកតា ដោយមានផ្ទះវីឡាជាង៤០០ប៉ុណ្ណោះ ខ្ញុំចក្ខុវិស័យរបស់យើង ចង់កសាងសហគមន៍បែបអភិជនមួយ ដែលមានលក្ខណៈឯកជនភាព និងភាពស៊ីវិល័យ”។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការសាងសង់បុរីនេះឡើង ក្រុមហ៊ុនមិនផ្តោតលើផលចំណេញទេ តែយើងចង់កសាងសហគមន៍មួយ ដែលមានផាសុខភាព ភាពស៊ីវិល័យ ត្រជាក់មនោរម្យ សម្រាប់ក្រុមគ្រួសារសម័យថ្មី។

លោកជំទាវបន្តថា “យើងរៀបឥដ្ឋ២០ ចាក់បេតុងគ្រប់ជាន់ ផ្តល់នូវការរចនាបែបសហសម័យទាំងក្នុង និងក្រៅផ្ទះ ដែលផ្តល់ផាសុខភាពក្នុងការរស់នៅ”។ លោកជំទាវបន្តថា “យើងគិតពីអតិថិជនជាចម្បង យើងសិក្សាពីរសនិយមរបស់ពួកគាត់ ហើយយើងសាងសង់លំនៅដ្ឋាន តាមអ្វីជាក្តីស្រម័យរបស់ពួកគាត់”។

បុរីវិមានសំណាង ស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ មានទីតាំងចម្ងាយប្រមាណ២៥០០ម៉ែត្រ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here