ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បេ្តជ្ញារួមគ្នាដើម្បីឆ្លើយតបទៅនឹងគោលការណ៍ទាំង៥ នៃច្បាប់សំណង់។
គោលការណ៍ទាំង៥ នៃច្បាប់សំណង់រួមមាន៖
– ការពារផលប្រយោជន៍សាធារណៈ និងសិទ្ធិបុគ្គល
– ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន
– រៀបចំដែនដី និងនគរូបនីយកម្ម
– អភិវឌ្ឍបៃតង ការពារធនធានធម្មជាតិ និងបរិស្ថាន
– រក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិ។
ច្បាប់នេះមានគោលបំណងធានា៖
– គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។
– សោភ័ណភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាព សាធារណៈ។
– គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។
– ការបង្កើនការជឿទុកចិត្តរបស់វិនិយោគិន នៅក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម៕