ក្រសួងរៀបចំដែនដីកំពុងឆ្លើយតបនឹងគោលការណ៍ទាំង៥ នៃច្បាប់សំណង់

0

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បេ្តជ្ញារួមគ្នាដើម្បីឆ្លើយតបទៅនឹងគោលការណ៍ទាំង៥ នៃច្បាប់សំណង់។

គោលការណ៍ទាំង៥ នៃច្បាប់សំណង់រួមមាន៖

– ការពារផលប្រយោជន៍សាធារណៈ និងសិទ្ធិបុគ្គល

– ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន

– រៀបចំដែនដី និងនគរូបនីយកម្ម

– អភិវឌ្ឍបៃតង ការពារធនធានធម្មជាតិ និងបរិស្ថាន

– រក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិ។

ច្បាប់នេះមានគោលបំណងធានា៖

– គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។

– សោភ័ណភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកប​ដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាព សាធារណៈ។

– គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។

– ការបង្កើនការជឿទុកចិត្តរបស់វិនិយោគិន នៅក្នុងវិស័យសំ​ណង់ និងជំរុញទីផ្សារអចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និងសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here