ពិធីបុណ្យសមុទ្រនៅខេត្តកំពតចុងឆ្នាំនេះអាចនឹងមានភាពទាក់ទាញ ដើម្បីបង្ហាញទៅកាន់ពិភពលោក

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ានលោកហួត ហាក់បអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្ទៃក្នុង តាមដានវឌ្ឍនភាពការរៀបចំបុណ្យសមុទ្រ ដែលនឹងប្រារពធ្វើនៅខេត្តកំពតនាចុងសប្តាហ៍ទី២ ខែធ្នូ ឆ្នាំ២០២៤នេះ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់កម្ពុជា បង្ហាញឱ្យពិភពលោក បានដឹងអំពីជោគជ័យរបស់កម្ពុជា ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច សង្គមកិច្ច និងធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដែលមកលេងកម្សាន្ដនៅប្រទេសកម្ពុជា ក្នុងឱកាសពិធីបុណ្យសមុទ្រនាពេលខាងមុខ។

-->

ព្រឹត្តិការណ៍បុណ្យសមុទ្រ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត ខណៈនៅសល់រយៈពេល ត្រឹមតែជា១ខែទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍នឹងឈានមកដល់ ដែលជាព្រឹត្តិការណ៍ជួយលើកស្ទួយវិស័យទេសចរណ៍ខេត្ត នឹងជួយបង្កើនប្រាក់ចំណូលដល់ប្រជាជន  ជាពិសេសក៏នឹងរួមចំណែក ជួយផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជា ប្រទេសកម្ពុជាទាំង​មូល និងជួយជំរុញឱ្យខេត្តកំពត មានកំណើនសេដ្ឋកិច្ចកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ជាលំដាប់៕