ក្រសួងអំពាវនាវឲ្យក្រុមហ៊ុនសំណង់គោរពបទបញ្ញត្តិច្បាប់ ស្តីពីសំណង់

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការ​ដ្ឋានរបស់ខ្លួនជាកំហិត។

យោងតាមការលើកឡើងរបស់ក្រសួងនៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីពេលថ្មីៗនេះ បានឲ្យដឹងបន្តថា បន្ថែ​មពីនេះ ដើម្បីធានាគុណភាព និងសុវត្ថិភាពសំណង់ និងបង្ការគ្រោះថ្នាក់ជាយថាហេតុ នៅពេលដំណើរការសាងសង់ ម្ចាស់សំណង់ និងក្រុមហ៊ុនសាងសង់ទាំងអស់ ត្រូវមានក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដើម្បីធ្វើការត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់របស់ខ្លួនស្របតាមលក្ខខណ្ឌនៃការ អនុវត្តការងារសាងសង់ ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យលេខ ២២៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់ និងត្រូវមានបុគ្គលទទួលខុសត្រូវ ផ្នែកសុវត្ថិភាពការដ្ឋានសំណង់ជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here